បច្ចុប្បន្ននាឡិកាដៃនៅតែជាទីពេញនិយមសម្រាប់មនុស្សទូទៅ មិនថាមនុស្សប្រុសឬមនុស្សស្រីឡើយ។ដោយសារតែសម័យកាលចេះតែឈានទៅមុខ នាឡិកាដៃនាពេលបច្ចុប្បន្នក៏បានផ្លាស់ប្តូរក្លាយជានាឡិកាដៃឆ្លាតវៃដែលអាចបំពេញមុខងារច្រើនជាងការមើលម៉ោងដូចនាឡិកាពីមុន។ដោយសារតែកំណើនការប្រើប្រាស់នាឡិកាឆ្លាតវៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របាយការណ៍និងអ្នកវិភាគទីផ្សារផ្នែកនាឡិកាបានបង្ហាញថា នាឡិកាឆ្លាតវៃជាមូលហេតុដែលធ្វើអោយការលក់នាឡិកាដៃបែបក្លាស៊ិកបានដាំក្បាលចុះបន្តិចម្ដង។

តាមរបាយការណ៍របស់UBSបានបង្ហាញថាទីផ្សារក្រុមហ៊ុននាឡិកាថ្លៃល្បីៗរបស់ស្វីសកំពុងតែថយចុះគួរអោយកត់សម្គាល់ ដែលពេលនេះមានតែនាឡិកាម៉ាកRolexប៉ុណ្ណោះមិនទាន់ជួបប្រទះបញ្ហានេះ។UBSបានលើកឡើងនូវហេតុផលចម្បងគឺតម្លៃរបស់នាឡិកាម៉ាកល្បីទាំងនោះមានតម្លៃថ្លៃ ខណៈដែលនាឡិកាឆ្លាតវៃមានតម្លៃប្រហាក់ប្រហែលគ្នាប៉ុន្តែមានមុខងារមានប្រយោជន៍ច្រើនជាងដូចជាមុខងារត្រួតពិនិត្យចង្វាក់បេះដូង វាស់ជំហាន កាឡូរីនិងមុខងារពិសេសជាច្រើនទៀតទាក់ទងនឹងសុខភាព។ដូច្នេះវាមិនប្លែកទេដែលអតិថិជនងាកទៅរកអ្វីដែលផ្ដល់ផលប្រយោជន៍អោយគេច្រើនជាងជាមួយនឹងទឹកលុយប្រហែលគ្នា។

ងាកមកចាប់អារម្មណ៍ទីផ្សារនាឡិកាដៃឆ្លាតវៃវិញម្ដង ពេលនេះមានក្រុមហ៊ុនជាច្រើនផលិតនាឡិកានេះ។

ជាក់ស្តែងAndroidWearដូចជា Samsung Watch Gear, MotoG, LG, Hauwei Watch,និង Forbitជាដើម។អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនិងមិនសរសើរមិនបាននោះគឺApple Watchដែលទើបចេញមកប្រឡូកទីផ្សារក្រោយគេ ពោលគឺទើបតែ៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាបានក្តោបក្តាប់ការលក់និងចំណែកទីផ្សារជាងពាក់កណ្តាលនៃទីផ្សារនាឡិកាឆ្លាតវៃទៅហើយ។ជាមួយនឹងរូបរាងប្រណិត មុខងារមានប្រយោជន៍Apple Watchពិតជាបានពង្រីកមុខមាត់Appleក្នុងទីផ្សារអេឡិចត្រូនិករហូតក្លាយជានាឡិកាឆ្លាតវៃដ៏ពេញនិយមនេះ។


ចុងក្រោយគេអាចសន្និដ្ធានបានថាApple Watchនេះឯងជាមូលហេតុចម្បងបំផុតដែលធ្វើអោយក្រុមហ៊ុននាឡិកាម៉ាកល្បីៗជុំវិញពិភពលោកចត់បាយ៕

ប្រភព៖⁣Businessinsider

Loading...
SHARE