ជាពេលវេលាមួយដែលអ្នកគាំទ្រក្នុងរឿងនិទានមនុស្សក្រៅភពបានរង់ចាំនោះបានមកដល់ហើយ សំណុំរឿងដ៏​សែនស្មុគស្មាញ និងអាថ៌កំបាំងត្រូវបានលាតត្រដាងជាសាធារណៈ។ បណ្ណាសារជាតិបានបើកឃ្លាំងសម្ងាត់​យកឯកសារលាក់ទុកចំនួន១៥ ដែលពាក់ព័ន្ធនឹង UFO ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ រួមជាមួយវត្ថុតាងមួយចំនួនដែលស្ថិតក្នុងឧបទ្ទវហេតុនៅព្រៃ Rendlesham។

នៅឆ្នាំ 1980 បុគ្គលិកយោធាអាមេរិកដែលឈរជើងនៅជិត Rendlesham បានឃើញលោហៈធាតុរាងត្រីកោណចម្លែកមួយដែលបន្តក់តំណកដែករលាយ ដោយមានទាំងពន្លឺភ្លឺចិញ្ចាចដូចជាភ្នែកក្រហមដ៏ធំ។ វាមិនដូចទៅនឹងការ បញ្ចេញសញ្ញាទូទៅរបស់ UFO ទេ ហើយវាក៏បានត្រូវបានគេកត់ត្រាដោយថតសំឡេងពីទាហានអាមេរិចជាន់ខ្ពស់ដែលបានគួររូបភាពពព្រាលស្តីពីវត្ថុដែលពួកគេបានឃើញផងដែរ។ រឿងនេះវាកើតឡើងយូរមកហើយដូចនេះមិនមានឯកសារ​ឌីជីថល​ដែលអាចឲ្យយើងស្វែងរក ឬទាញយកមកសិក្សាស្រាវជ្រាវបានទេ យើងអាចត្រឹមតែទៅអានឯកសារទាំងនោះ​ផ្ទាល់នៅភាគខាងលិចក្រុងឡុងដ៍តែប៉ុណ្ណោះ។ រីឯឯកសារផ្សេងទៀតដែលពាក់ព័ន្ធនឹង UFO នោះ អាចនឹងត្រូវ​បញ្ចេញជាហូរហែនៅពេលបន្ទាប់តទៅនេះ៕

ប្រភព ៖ Yahoo និង Dailymail