ពិភពលោកយើងនេះគឺមានរឿងរ៉ាវប្លែកៗជាច្រើនដែលបានកើតឡើងនិមានចំងល់ជាច្រើនដែលធ្វើអោយមនុស្សមានការងឿងឆ្ងល់ដូចនេះហើយទើបបានជាបង្កើតអោយមានការសិក្សារទៅលើភពផែនដីនិងជីវចំរុះផ្សេងនៅក្នុងភពផែនដីផងដែរ។

ទោះបីជាភពផែនដីមានរាងជាស៊ីឡាំងនិងមានប៉ូលបែកខ្ញែកគ្នាជា២។ហើយភពផែនដីមានប្រវែងប្រហែលជា៤០០០០គីឡូម៉ែត្រនិងមានបន្ទាត់ផ្ចិតប្រហែល១២៧០០គីឡូម៉ែត្រ។ទាំងអស់នេះគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រនិងក្រុមអ្នកស្រាវជ្រាវបានរកឃើញប៉ុន្តែនៅមានសំនួរ៨ទៀតដែលមិនទាន់បានឆ្លើយដូចនេះសូមអ្នកទាំងអស់គ្នាអានចម្លើយខាងក្រោម៖

១,តើទឹកនៅលើភពផែនដីយើងនេះបានមកពីណា?

អ្នកវិទ្យាសាស្ត្របានលើកឡើងថាពិភពលោកយើងនេះគួតែជាភពមួយដែលពោពេញទៅដោយថ្មស្ងួតក៏ប៉ុន្តែដោយសារតែភពផែនដីយើងនេះបានទទួលរងនូវឥទ្ធិពលធម្មជាតិយ៉ាងធ្ងន់ធ្ងរកាលពីជាង៤៥០០ឆ្នាំមុន។តើទឹកបានមកពីណា?គឺពីព្រោះតែថ្ម។តែទោះជាយ៉ាងណាក៏ដោយក៏នៅមិនទាន់មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានពិតប្រាកដនៅឡើយពីការស្រាវជ្រាវនិងស្ទង់មើលរបស់អ្នកវិទ្យាសាស្ត្រ។

២,តើអ្វីទៅដែលជាបេះដូងនៃភពផែនដី(ស្នូលផែនដី)?

នៅក្នុងឆ្នាំ១៩៤០,​ អ្នកវិទ្យាសាស្ត្របានរកឃើញថាសារធាតុដែកនិងសារធាតុនីកែលនៅលើភពផែនដីនេះគឺជាសារធាតុកម្របំផុតនៅផ្នែកខាងក្រៅនៃភពផែនដីហើយសារធាតុទាំង២នេះគឺក៏មាននៅក្នុងស្នូលផែនដីដែរប៉ុន្តែបើតាមទ្រឹស្តីនៃទំនាញផែនដីនៅក្នុងឆ្នាំ១៩៥០បានលើកឡើងថាសារធាតុដែកនិងសារធាតុនីកែលគឺសារធាតុដែលមានពន្លឺខ្លាំងដែលស្ថិតនៅចំពាក់កណ្តាលនៃផែនដី។រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រនៅតែខិតខំស្រាវជ្រាវស្វែងរកពីចំលើយដែលពិតប្រាកដនៃបេះដូងរបស់ផែនដី។

៣,តើព្រះច័ន្ទកើតឡើងដោយរបៀបណា?

អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថាមានសារធាតុគីមីម្យ៉ាងនៅលើព្រះច័ន្ទដែលមានលក្ខណៈស្រដៀងនិងភពផែនដីដូច្នេះបានជាអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាព្រះច័ន្ទអាចជាដុំថ្មដ៏ធំមួយដែលបានបែកចេញពីភពផែនដីប៉ុន្តែការសន្និដ្ឋាននោះត្រូវបានគេច្រានចោលពីព្រោះភពផែនដីមិនមានវត្ថុធំបែបនេះនោះទេ។

៤,តើភាវរស់ទាំងអស់កើតឡើងមកពីណា?

ចំនុចនៃការកកើតជីវិតដំបូងគឺបណ្តាលមកពីអាស៊ីតអាមីណូនិងវីតាមីនដែលទាំងពីរនេះបានរកឃើញមាននៅក្នុងស្រទាប់ទឹកកកនៃអាចម៍ផ្កាយនិងនៅក្នុងលក្ខខណ្ឌនៃបរិស្ថានដ៏ល្អមួយ។ការរុករកស្រាវជ្រាវនេះបានបង្ហាញអោយឃើញថាសមាសភាគដែលចាប់ផ្តើមបង្ករជាសារពាង្គកាយដំបូងគឺជាចំណុចមួយឬជាទិដ្ឋភាពមួយដែលពិបាកបំផុតនៃជីវៈពីព្រោះតែវាគ្មាននូវចំនុចណាមួយដែលបានបង្ហាញអោយជាក់លាក់ច្បាស់នោះទេ។

៥,តើអុកស៊ីសែនគឺជាអ្វី?

បាក់តេរីCyanobacteriaបានបញ្ចេញអុកស៊ីសែនក្នុងទំរង់មួយដែលអាក្រក់ហើយផ្ទៃមេឃគឺត្រូវបានពោពេញដោយអុកស៊ីសែនកាលពី២៤០០លានឆ្នាំមុនប៉ុន្តែចំនុចពិសេសមួយនៃការសិក្សារទៅលើផុស៊ីលដែលជាប់និងថ្មបានបង្ហាញអោយឃើញថាកំរិតនៃអុកស៊ីសែននៅលើភពផែនដីបានរសាត់ឡើងខ្ពស់ដូចនេះអុកស៊ីសែនដែលនៅជាប់និងផែនដីមានកំរិតទាបទើបបណ្តាលអោយមានវិនាដកម្មយ៉ាងធ្ងន់ធ្ងរប្រមាណជា៣០០០លានឆ្នាំ។ដូច្នេះហើយបានជាគេមិនអាចធ្វើការសន្និដ្ឋានបានថាអ្វីដែលអាចបណ្តាលអោយមានអុកស៊ីសែននៅលើផែនដី។

៦,តើភាវៈមានជីវិតកើតឡើងដោយរបៀបណា?

ការកកើតនៃជីវិតនៅលើភពផែនដីនេះគឺមានតាំងពី៤០០០លានឆ្នាំមុនមកម្លេះដែលមានភាវមានជីវិតជាច្រើនប្រភេទបានកើតឡើងនាយុគសម័យនោះហើយពពួកភាវរស់ទាំងនោះគឺមានសភាពប្លែកៗខុសៗគ្នានិងភាគច្រើនគឺជាពពួកភាវឥតឆ្អឹងកង(សត្វឥតឆ្អឹងខ្នង)ដែលរស់នៅក្នុងសមុទ្រ។ពពួកភាវរស់ឥតឆ្អឹងកងទាំងនោះមានខួរក្បាល់ មានសសៃរឈាម និងមានបេះដូងដូចជាពពួកសត្វទ្រីលូប៊ីត(Trilobite)ដែលត្រូវបានគេចាត់ទុកថាជាចំនុចចាប់ផ្តើមនៃការមានជីវិតដ៏ឆាប់រហ័សនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។តែទោះជាមានការសិក្សារស្រាវជ្រាវយ៉ាងណាក៏ដោយក៏នៅមិនទាន់មាននរណាម្នាក់អាចផ្តល់នូវចំលើយពិតប្រាកដបាននោះទេ។

៧,តើចាប់តាំងពីពេលណាដែលយើងអាចធ្វើការព្យាករដឹងមុនពីការរញ្ជួយផែនដី?

តាមបច្ចេកទេសវីទ្យាសាស្ត្រគឺវាអាចប្រាប់យើងបានថាពេលណាមួយដែលអាចនិងមានការរញ្ជួយផែនដីកើតឡើងក៏ប៉ុន្តែមនុស្សទេដែលមិនប្រាប់ពួកយើងថាវានិងកើតឡើងនៅពេលណានិងមានទំហំនៃការគ្រោះថ្នាក់ប៉ុណ្នានោះដែលប្រៀបដូចជាការព្យាករអាកាសធាតុខុសគ្រប់ពេល។ឧទាហរណ៍នៅក្នុងឆ្នាំ១៩៩៤មានអ្នកសិក្សារផ្នែកភូមិសាស្ត្រ(ភូគព្ភវិទូ)ជាច្រើននាក់និងអ្នកជំនាញផ្នែកព្យាករជាច្រើនបានធ្វើការទស្សន៍ទាយថានិងមានគ្រោះរញ្ជួយដីយ៉ាងធំប៉ុន្តែអ្វីដែលពួកគេលើកឡើងនោះគឺត្រូវបានបរាជ័យទាំងស្រុងតែគ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងឆ្នាំ២០០៤ដោយយោងទៅលើហេតុផលនេះអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ គឺមិនទាន់ដឹងច្បាស់ថាពេលណានិងមានគ្រោះរញ្ជួយដីកើតឡើង នៅពេលណាវានិងបញ្ឈប់ ហើយកើតឡើងដោយសារអ្វី។

៨,តើការបំរែបំរួលនៃស្រទាប់ផែនដីកើតឡើងតាំងពីពេលណា?

ការបំរែបំរួលស្រទាប់ផែនដី(Plate Tectonic or Plate Movement)ដែលបានធ្វើអោយពិភពលោកនេះមានភាពស្រស់ស្អាតនិងមានគ្រោះថ្នាក់ក៏ច្រើនមកជាមួយដែរនៅពេលដែលមានការបំរែបំរួលស្រទាប់ផែនដី។ចលនានៃការបំរែបំរួលផែនដីបានចែកផែនដីជាច្រើនស្រទាប់ដូចជាស្រទាប់លើនៃផែនដីហើយស្រទាប់លើនៃផែនដី(Earth’s crust)គឺបានចែកចែញជា៧ផ្នែកផ្សេងទៀត រួមទាំងស្រទាប់នៃភ្នំភ្លើងផងដែរប៉ុន្តែតាមភាពជាក់ស្តែងស្រទាប់នោះគឺត្រូវបានបំផ្លាញ់ជាយូណាស់មកហើយគឺមានតែពេជ្រប៉ុណ្នោះដែលអាចគង់នៅបានយូនិងចៀសផុតពីការបំផ្លាញដោយការបំរែបំរួលផែនដីតាំងពី៤៤០០លានឆ្នាំមុន។

ឯកសារយោង ៖ Catdumb

Loading...
SHARE