ការធ្វើដំណើរផ្សងព្រេងជ៉ំវិញពិភពលោកដើម្បីផ្តិតយកទិដ្ឋភាពប្លែកៗជ៉ំវិញពិភពលោក គឺជាក្ដីស្រមៃរបស់អ្នកថតរូបអាជីពភាគច្រើន ប៉ុន្តែដោយសារកត្តាថវិកា ការងារ និង គ្រួសារទើបធ្វើឲ្យអ្នកថតរូបខ្លះត្រូវបោះបង់ក្ដីស្រមៃមួយនេះ ។

ប៉ុន្តែលោក Alexander Khimushin ដែលជាអ្នកថតរូបអាជីពម្នាក់នេះវិញ គាត់បានសម្រេចក្ដីបំណងរបស់គាត់មួយហើយក្នុងចំណោមបំណងប្រាថ្នារបស់គាត់ជាច្រើន នោះគឺជាការធ្វើដំណើរផ្សងព្រេងនៅស៉ីបេរី ហើយផ្តិតយករូបភាពប្រជាជនដែលរស់នៅតំបន់នោះ ។

ក្នុងដំណើរផ្សងព្រេងនេះគាត់ស្ទើរតែដើរពាសពេញតំបន់សេបេរី ដោយគិតជាចង្ងាយផ្លូវប្រមាណជាង ២៥០០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ពេលកន្លះឆ្នាំ ។ ជាលទ្ធផលគាត់ក៏ទទួលបានរូបថតជាច្រើនសន្លឹកតាមបំណងប្រាថ្នា ហើយគាត់ក៏បានចែករំលែកពីរូបថតទាំងនោះជាមួយនឹងមនុស្សជ៉ំវិញពិភពលោក រួមទាំងអ្នកផងដែរ ។

តោះទស្សនារូបថតដែលគាត់ផ្ដិតបានទាំងអស់គ្នា ៖

ប្រភព ៖ Boredpanda
More info: khimushin.com | Facebook | Instagram

Loading...
SHARE