ជាធម្មតាយើងធ្លាប់តែឃើញគេលេង Skateboard ដោយប្រើជើងម្ខាងដើម្បីដោលឲ្យវាផ្លាស់ទីទៅមុខ។ តែពេលនេះអស់បញ្ហាដើម្បីប្រើកម្លាំងទៀតហើយ។ SPECTRA គឺជាយានអេឡិចត្រូនិកងាយស្រួលយួរតាមខ្លួន និងមានភាពឆ្លាតវៃដំបូងបំផុត។ យើងអាចប្រើប្រាស់វាស្រដៀងនឹង Skateboard អ៊ីចឹងដែរ គ្រាន់តែ SPECTRA ងាយស្រួលជាងដោយគ្រាន់តែប្រើកម្លាំងសង្កត់នៅផ្នែកខាងមុខ នោះវានឹងចរយាត្រាទៅមុខដោយស្វ័យប្រវត្តិ ហើយជាន់មកក្រោយដើម្បីឈប់។ វាត្រូវបានដំឡើងមកដោយភ្ជាប់មកជាមួយប្រព័ន្ធគ្រប់គ្រង 3D (3D step) រួមផ្សំជាមួយប្រព័ន្ធហ្វ្រាំង ABS ខ្នាតតូចទៀតផង។ SPECTRA អាចរត់បានល្បឿនចាប់ពី 20 km/h ទៅ 35 km/h ទៅតាមប្រភេទរបស់វា។ នៅពេលបញ្ចូលថាមពលថ្មឲ្យវាបានពេញម្តង នោះយើងនឹងអាចប្រើប្រាស់វាបានរហូតដល់ទៅ​90នាទីឯណោះ។ អ្វីដែលសំខាន់នោះគឺយើងអាចគ្រប់គ្រង់ SPECTRA ជាមួយកម្មវីធី WALNUTT eBoard Go App ដែលភ្ជាប់ជាមួយនឹង Smart Phone៕

Image result for spectra board

Image result for spectra board

Image result for spectra board

Image result for spectra board

Image result for spectra board

Image result for spectra board