សិស្សថ្នាក់បឋមសិក្សានៃសាលា ហ្សាវចុន នៅស្រុកហាងចូវ ខេត្តចេជាំង ប្រទេសចិន បានចាប់អារម្មណ៍នឹង​សំឡេងចិបៗ ហើយពួកគេបានលឺ បន្ទាប់មកពួកគេក៏បានស្វែងរកប្រភពសំឡេងនោះ។

ក្រោយមកពួកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីដឹងថា មានសំបុកសត្វត្រចៀកកាំនៅពីលើកាមេរ៉ាសុវត្តិភាពរបស់សាលា ហាសហាៗៗៗ…។ វាពិតជាប្លែកណាស់ដែល​​​មេត្រចៀកមកធ្វើសំបកនៅលើកាមេរ៉ាសុវត្តិភាពក្នុងសាលា ដោយ​វាប្រហែលជាគិតថា ទីតាំងនេះអាចផ្តល់ភាពសុខសាន្តហើយថែមទាំងផ្តល់ការ​អប់រំដ៏ល្អមួយដល់កូនតូចៗរបស់​វា​បានទៀតផង។

រូបភាពដែលថតបាននេះ បង្ហាញពីការយកចិត្តរបស់ឪពុកម្តាយចំពោះកូន​ដែលពិបាកនឹងពណ៌នាឲ្យអស់សេចក្តីពីទំហំនៃការស្រលាញ់មួយនេះបានឡើយ៕

ប្រភព ៖ ECNS