ប្តីប្រពន្ធបញ្ចប់ការសិក្សាមួយគូមកពី Renmin University of China បានធ្វើអ្នកលេងក្នុងបណ្តាញសង្គម​ចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីគេបង្ហោះរូបភាពក្នុងឯកសណ្ឋានទទួលសញ្ញាបត្រ ជាមួយកូនតូចរបស់ពួកគេ​ដែល​មានអាយុមួយខួប។

ពួកគេបានប្តូរស្ទីលពីការបោះមួកទទួលសញ្ញាបត្រឡើងលើដែលអ្នកគ្រប់គ្នាធ្លាប់ដឹងនោះ មក​ជាការបោះកូនរបស់គេឡើងទៅវិញ។ នេះគឺជាច្នៃប្រឌិតថ្មីរបស់ពួកគេក្នុងពិធីប្រគល់សញ្ញាបត្រដើម្បីជាទុកជាការអបអរ និងបង្ហាញពីចំណុចជោគជ័យខ្ពស់មួយក្នុងឆាកជីវិត។

អ្នកម្តាយវ័យក្មេង Liao Siqi បាននិយាយ​ថា ការសម្រេចចិត្តមានកូនគឺជាការតាំងចិត្តខ្ពស់បំផុតដែលនាងធ្លាប់ធ្វើពីមុនមក ហើយវា​មិនមែនជាអម្រែកដ៏ធំដូចដែលអ្នកដទៃធ្លាប់ប្រាប់នាងនោះទេ។ អ្នកលេងអ៊ីនធើណិតជាច្រើនពិតជាស្ញើចសរសើរដល់គូស្នេហ៍មួយគូ​នេះដែលមានវិធីសាស្ត្រគ្រប់គ្រង់ខ្លួនឯង ខណៈដែលពួកគេកំពុងសិក្សាផង និងពពោះទារកម្នាក់ទៀតផង៕

 

 

 

 

 

 

ប្រភព ៖ Shanghai Daily

Loading...
SHARE