មានមនុស្សមួយចំនួនយល់ឃើញថានៅពេលដែលបុរសទុកពុកមាត់ធ្វើឲ្យពួកគេមើលទៅមានភាពជាបុរសពិត។  តែក៏មានមនុស្សមួយចំនួនទៀតយល់ថាការទុកពុកមាត់ធ្វើឲ្យបុរសមើលទៅឃើញចាស់និងមិនសង្ហាដូចពេលកោរពុកមាត់ចេញនោះទេ។

បើយោងតាមការស្រាវជ្រាវនៅក្នុងសៀវភៅJournal of Hospital Infectionដែលបានបោះពុម្ភផ្សាយនៅក្នុងឆ្នាំ២០១៤បានឲ្យដឹងថាពុកមាត់ដែលក្រាស់អាចជួយរក្សាតុល្យភាពស្បែកមុខឲ្យមានសុខភាពល្អនិងលំនឹង។ បុរសដែលធ្វើការនៅមន្ទីរពេទ្យដែលបានកោរពុកមាត់ចេញធ្វើឲ្យស្បែកមុខរបស់គេមានបាត់តេរីមិនល្អខ្ពស់ជាងមុន។ ភាគច្រើនផលប៉ះពាល់នេះបណ្តាលមកពីការកោរពុមាត់ចេញធ្វើឲ្យស្បែកមុខរងការបំផ្លិចបំផ្លាញ។ តែយ៉ាងណាមិុញការកោរពុកមាត់ក៏បានជួយធ្វើឲ្យកំចាត់កោរសិការចាស់ចេញពីស្បែកមុខបានផងដែរ។

វាមិនអាចនិយាយបាន១០០%ទេថាតើការកោរពុកមាត់ពិតជាបានជួយឲ្យស្បែកមុខមានសុខភាពល្អមែនឬក៏អត់។ តែអ្វីដែលយើងច្បាស់នោះគឺថានៅពេលដែលអ្នកកោរពុកមាត់ចេញវានឹងធ្វើឲ្យអ្នកទៅជាមនុស្សម្នាក់ផ្សេងទៀតដែលមើលទៅប្លែកនិងសង្ហារជាងមុន។ ខាងក្រោមនេះគឺជារូបមនុស្សប្រុសពេលទុកពុកមាត់និងពេលដែលកោរពុមាត់ចេញ ហើយបើអ្នកមិនពូកែចំណាំទេនោះប្រាកដជាមើលពួកគេលែងស្គាល់ជាមិនខាន។

 

Loading...
SHARE