សម័យបច្ចេកវិទ្យាកាន់តែទំនើប បានធ្វើអោយពិភពលោកស្ថិតនៅក្នុងដៃរបស់យើងម្នាក់ៗ។ដែលស្ថិតនៅក្នុងដៃរបស់យើងនាពេលនេះ មិនមែនជាភូគោលដែលយើងធ្លាប់ស្គាល់កាលរៀនបឋមសិក្សាទៀតនោះទេ។វាគឺGoogle Earthដែលមានលទ្ធភាពបង្ហាញស្ទើរតែគ្រប់គៀនកោះកន្លុកកន្លៀតក្នុងពិភពលោក។អ្នកអាចសិក្សាស្រាវជ្រាវពីទីតាំងណាមួយនៅលើពិភពលោក ដោយចេញពីបន្ទប់ក្នុងផ្ទះរបស់អ្នកបានដោយប្រើGoogle Earth។ដូច្នេះថ្ងៃនេះចង់ដឹងនឹងនាំអ្នកទាំងអស់គ្នា ទៅកាន់កន្លែងប្លែកៗនៅលើលោកតាមរយៈGoogle Earthវិញម្ដង៖

១. Red Lips in the Desert(ដីរាងបបូរមាត់) នៅស៊ូដង់ 12°22’13.32″N, 23°19’20.18″E

២.Grand Prismatic Spring នៅអាមេរិច 44.525049, -110.83819

៣.អាងដំរីទឹក នៅតង់ហ្សានី 6°53’53.00″ S 31°11’15.40″ E

៤. រូបយន្តហោះកណ្ដាលវាលខ្សាច់នៅសាហារ៉ា  16.864841, 11.953808

៥.អណ្ដូងប្រេង នៅអាហ្សង់ទីន 37°39’16.06″S 68°10’16.42″W

៦.រូបកប៉ាល់លិចនៅអ៊ីរ៉ាក់ 30.541634, 47.825445

៧.តុក្តតាយក្សកណ្ដាលព្រៃនៅឈីលី 19°56’56.96″S 69°38’1.83″W

៨.ដំបូងអាគាររាង..នៅអាមេរិច 41.84201, -89.485937

៩.អាងហែលទឹកកណ្ដាលទន្លេនៅអាឡឺម៉ង់ 52°29’52.24″N 13°27’13.67″E

១០.មុខស្វានៅរូស្ស៊ី 65.476721, -173.511416

១១.កោះនៅក្នុងបឹង បឹងនៅក្នុងកោះ នៅកាណាដា 69.793° N, 108.241° W

១២.កូកាកូឡា នៅឈីលី -18.529211, -70.249941

១៣.រូបតោ នៅអង់គ្លេស 51.848637, -0.55462

១៤.ព្រៃរាងហ្គីតានៅអាហ្សង់ទីន -33.867886, -63.987

ចង់ដឹងសូមបង្ហាញប៉ុណ្ណេះសិន ដើម្បីអោយអ្នកទាំងអស់គ្នាងាយស្រួលចងចាំ។ការពិតទៅវាមានកន្លែងប្លែកៗច្រើនផ្សេងទៀតប៉ុន្តែបើសិនជាបង្ហាញទាំងអស់ ប្រិយមិត្តអាចនឹងពិបាកចាំវា។ម៉្យាងទៀតអ្វីដែលចង់បញ្ជាក់គឺគ្រប់ទីតាំងទាំងអស់សុទ្ធមានភ្ជាប់ជាមួយកូអរដោនេទីតាំងនោះផងដែរ។ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់ដឹងនិងពិសោធន៍ថាពិតមែនឬអត់ អ្នកទាំងអស់គ្នាអាចកូពីកូអរដោនេនេះរួចPasteក្នុងប្រអប់Searchក្នុងGoogle Earthថាតើវាបង្ហាញរូបដូចអ្វីដែលយើងបានបង្ហាញឬអត់?

 

SHARE