គ្មាននរណាម្នាក់ជឿថាសម្លេងបែបនេះចេញពីក្មេងស្រីអាយុ ៩ ឆ្នាំនោះទេ !

កាលពីថ្ងៃទី ៦ ខែមិថុនា កន្លងទៅនេះក្មេងស្រីអាយុ ៩ ឆ្នាំដែលជាកូនកាត់ហ្វីលីពីន-អាមេរិក ម្នាក់បានធ្វើឲ្យគ្រប់គ្នានៅក្នុងកម្មវិធី American Got Talent រដូវកាលទី ១២ នេះមានការភ្ញាក់ផ្អើល ចំហរមាត់គ្រប់ៗគ្នា សូម្បីតែគណកម្មការទាំង ៤ ក៏សរសើរមិនដាច់ពីមាត់ផងដែរ ។

នៅឆាកនៃកម្មវិធីក្មេងស្រីអាយុ ៩ ឆ្នាំដែលមានឈ្មោះថា Angelica Hale រូបនេះ បានជ្រើសរើសយកបទចម្រៀងមួយបទដែលមានចំណងជើងថា Rise Up របស់តារាចម្រៀង Andra Day យកមកច្រៀង ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺសំឡេងរបស់នាងគឺមិនសមនឹងរូបរាងដ៏តូចរបស់នាងនោះទេ ពីព្រោះសំឡេងបែបនេះសមតែជាមនុស្សធំ គឺពិរោះខ្លាំងណាស់ ។

Whitney Houston

នៅពេលដែលគេសួរថាតើអ្វីគឺជាសុបិនរបស់នាង នាងតូចរូបនេះបានឆ្លើយថា នាងចង់ក្លាយទៅជាតារាចម្រៀង Whitney Houston(ម្ចាស់បទ I Will Always Love You) ទីពីរ និយាយទៅគឺចង់ក្លាយជាតារាដ៏ល្បីល្បាញម្នាក់ ។

តោះទស្សនាវីដេអូ ក៏ដូចជាស្ដាប់សំឡេងរបស់នាងទាំងអស់គ្នា ៖

ទស្សនា Rise Up របស់តារាចម្រៀង Andra Day ៖