ការពិតទៅក្លាយជាមហាសេដ្ឋីស្រួលអីញ្ចឹងតើស បានម្នាក់ចង់ក្លាយជាមហាសេដ្ឋីណាស់ ក្រៅពីមានគេហដ្ឋានទំនើប ធំស្គឹមជាមួយតម្លៃកប់ពពក រថយន្តទំនើបតម្លៃរាប់លានដុល្លារ ពួកគេក៏បានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើសេវាកម្មកម្រិតខ្ពស់ផ្សេងដើម្បីឲ្យជីវិតរបស់ពួកគេកាន់តែងាយស្រួលផងដែរ។

ហើយនេះគឺជាសេវាកម្មកម្រិតខ្ពស់ទាំង ១៤ ដែលមហាសេដ្ឋីភាគច្រើនប្រើប្រាស់ ប៉ុន្តែសម្រាប់មនុស្សធម្មតាដូចជាយើងប្រហែលជាមិនធ្លាប់បានឮនោះទេ ៖

១ សេវកម្មធានារ៉ាបរងទ្រព្យសម្បត្តិកម្រិតខ្ពស់ 

ស្ដាប់មើលទៅវាសម្បើមណាស់មែនទេ មែនហើយវាពិតជាសម្បើមព្រោះវាមិនមែនជាធានារ៉ាបរងធម្មតានោះទេ ជាមួយនឹងសេវាកម្មធានារ៉ាប់រងមួយនេះ មហាសេដ្ឋីមិនព្រួយបារម្ភថាទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវបាត់បង់ដោយសារតាព្យុះ ឬ ទឹកជំនន់នោះទេ ។ នៅពេលដែលមានបញ្ហាកើតឡើងក្រុមហ៊ុនធានារ៉ាបរងនឹងបញ្ចូនក្រុមឧទ្ធម្ភាគចក្រពិសេស ទៅដឹកជញ្ចូនទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស មិនឲ្យមានការខូចខាត ឬ បាត់បង់នោះទេ។

២ សេវាកម្មមើលថែទាំទារកពេលយប់

សម្រាប់តារាល្បី ឬ ក៏ក្រុមមហាសេដ្ឋី ដែលចង់ឲ្យកូនរបស់ខ្លួនបៅតែដោះរបស់ខ្លួន (មិនចង់ឲ្យកូនបៅដោះអ្នកដទៃ) ពួកគេនឹងជ្រើសរើសសេវាកម្មមួយនេះ ។ អ្នកបម្រើសេវាកម្មនឹងនៅពេញមួយយប់ដើម្បីមើលថែទាំទារក នៅពេលទារកឃ្លានបៅ អ្នកបម្រើសេវាកម្មនឹងទៅដាស់ម្ដាយរបស់ទារក បន្ទាប់ពីបៅរួចគេនឹងយកទារកនោះដាក់ឲ្យគេងនឹងមើលថែទាំយ៉ាងយកចិត្តទុកដាក់ពេញមួយយប់តែម្ដង។

៣ សេវាកម្មជំនួយការក្នុងការធ្វើដំណើរពិសេស

នៅពេលដែលក្រុមមហាសេដ្ឋីចង់ធ្វើដំណើរកម្សាន្តទៅបរទេស ក្រុមនេះនឹងជួយសម្រួលរាល់កិច្ចការទាំងអស់ ទាំងទិដ្ឋាការ សំបុត្រយន្តហោះ សណ្ឋាគារ និង សេវាកម្មបន្ថែមផ្សេងៗទៀតទៅតាមតម្រូវការ ។ ដូចនេះពេលធ្វើដំណើរលេងក្រៅប្រទេសម្ដង មិនបាច់ខ្វល់ខ្វាយច្រើននោះទេ គ្រាន់តែដល់ពេលទៅ ទៅតែខ្លួនឬសំភារៈតិចតួចដែលចង់យកតាម។ ហើយម្យ៉ាងវិញទៀត នៅពេលមានបញ្ហារឿងជើងហោះ ពួកគេនឹងដោះស្រាយវាយ៉ាងរហ័សទាន់ចិត្តផងដែរ។

៤ សេវាកម្មតុបតែងដើមគ្រិស្មាស

ត្រឹមតែ ២ម៉ឺនដុល្លារដើមគ្រិសស្មាសនិងត្រូវបានដឹកជញ្ចូនដល់ផ្ទះហើយរៀបចំយ៉ាងស្អាតជូនមិនឲ្យទាស់ចិត្ត បន្ទាប់ពីកម្មវិធីចប់គេនឹងប្រមូលវាចោលឲ្យទៀត ។

៥ ជំនួយការដើរទិញទំនិញ

អ្នកបម្រើសេវាកម្មនេះមានតួនាទី តាមដានរាល់ម៉ូតសំលៀកបំពាក់ចេញថ្មីទាំងអស់ ក៏ដូចជាមានទំនាក់ទំនងល្អជាមួយនឹងក្រុមអ្នករចនាម៉ូតសំលៀកបំពាក់ផងដែរ ។ នៅពេលដែលក្រុមមហាសេដ្ឋីប្រាប់ថាពួកគេត្រូវការសំលៀកបំពាក់ថ្មី អ្នកទាំងនេះនឹងទាក់ទងទៅអ្នករចនា និងកាត់សំលៀកបំពាក់ ឲ្យកាត់សំលៀកបំពាក់ឲ្យ ដែលមិនឲ្យខុសទាំងទំហំ និង ពណ៌នោះទេ។

៦ ក្រុមគ្រូពេទ្យផ្ទាល់ខ្លួន

មហាសេដ្ឋីមិនចាំបាច់ត្រូវទៅកាន់មន្ទីរពេទ្យនៅពេលដែលខ្លួនមានជំងឺនោះទេ ព្រោះពួកគេមានក្រុមគ្រូពេទ្យផ្ទាល់ខ្លួនសម្រាប់ព្យាបាលតែម្ដង ហើយក្រុមគ្រូពេទ្យទាំងនេះក៏មានតួនាទីថែរក្សា និង ត្រួតពិនិត្យសុខភាពផងដែរ។

៧ សេវាកម្មទាក់ទងស្រីៗមកបម្រើផ្លូវភេទ

សេវាកម្មមួយនេះប្រហែលជាអ្នកធ្លាប់បានឮហើយ នៅពេលចង់រួមភេទជាមួយនឹងតារាម៉ូដែល តារាសម្ដែង តារាចម្រៀង ម៉ូដែល Playboy ឬ តារាកុនអាសអាភាសរូបណា អ្នកបម្រើសេវាកម្មនេះនឹងធ្វើការទាក់ទងទៅតារាទាំងនោះដោយផ្ទាល់ ចរចាតម្លៃ និងរៀបចំកន្លែងសម្រាប់រួមភេទ ឯមហាសេដ្ឋី ត្រៀមតែកម្លាំងទៅបានហើយ។

៨ សេវាកម្មរោងកុនឯកជន

សម្រាប់មហាសេដ្ឋីខ្លះមិនចូលចិត្តភាពអ៊ូអរ ឬ ត្រូវទៅប្រជ្រៀតដើម្បីអាចតាមដានភាពយន្តដែលទើបតែនឹងចេញនោះទេ សេវាកម្មនេះនឹងជួយពួកគេក្នុងការរៀបចំរោងកុនឯកជន ហើយអ្នកដែលជួលសេវាកម្មនេះក៏អាចទស្សនាខ្សែភាពយន្តល្បីៗដែលទើបនឹងចេញទន្ទឹមថ្ងៃគ្នាជាមួយនឹងការចាក់បញ្ចាំងនៅរោងកុនធំៗផងដែរ។

៩ សេវាកម្មកក់កន្លែងពិសេសសម្រាប់ទស្សនាព្រឹត្តិការណ៍ផ្សេង

មិនថាព្រឹត្តិការណ៍ប្រគ៉ំតន្ត្រី មហោស្រប និង ការប្រកាសចេញនូវឧបករណ៍បច្ចេកវិទ្យាថ្មីៗនោះទេ ក្រុមមហាសេដ្ឋីមិនចាំបាច់ទៅអង្គុយប្រជ្រៀតជាមួយគេឯកនោះទេ ព្រោះពួកគេបានជួលនូវសេវាកម្មពិសេសសម្រាប់កក់កន្លែងពិសេសសម្រាប់អង្គុយទស្សនា ដែលវាមានទីតាំងនៅកន្លែងមួយដែលអាចមើលបានច្បាស់ល្អ និងមានភាពស្ងប់ស្ងាត់ ជាមួយនឹងកន្លែងអង្គុយដ៏មានផាសុកភាព។

១០ សេវាកម្មកម្ដៅផ្លូវ

ស្ដាប់មើលទៅដូចជាចម្លែក ប៉ុន្តែវាមិនចំលែកនោះទេ បើសិនជានៅប្រទេសដែលធ្លាក់ព្រិលទឹកកក ។ ពីព្រោះតែនៅពេលធ្លាក់ព្រិល ផ្លូវធ្វើដំណើរនឹងគ្រប់ដណ្ដប់ដោយព្រិល ដែលវាពិតជាពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ជាមួយនឹងសេវាកម្មមួយនេះគេនឹងធ្វើការរំលាយព្រិលដោយប្រើប្រាស់ម៉ាស៉ីនកម្ដៅ ហើយអ្នកដែលជួលសេវាកម្មនេះគ្រាន់តែបើកតាមក្រោយប៉ូណ្ណោះ។

១១ សេវាកម្មរៀបចំប្រព័ន្ធគ្រប់គ្រងគ្រឿងអេឡិចត្រូនិច ក៏ដូចជាប្រព័ន្ធសុវត្ថិភាព​ នៅក្នុងផ្ទះ

ជាមួយនឹងសេវាកម្មមួយនេះ គ្រប់ឧបករណ៍អេឡិចត្រូនិចនៅក្នុងគេហដ្ឋានត្រូវបានគ្រប់គ្រងដោយប្រព័ន្ធបញ្ជាមួយ ដែលអាចប្រើប្រាស់ iPad ឬ iPhone បញ្ជាក៏បាន ។ សូម្បីតែប្រព័ន្ធសុវត្ថភាពក៏ដូចជាគ្នា តាំងពីកាមេរ៉ា សុវត្ថិភាព ប្រព័ន្ធចាក់សោរអេឡិចត្រូនិច និង ប្រព័ន្ធសុវត្ថិភាពដទៃទៀតជាច្រើន សុទ្ធតែស្ថិតនៅក្នុងដៃរបស់អ្នក។

១២ សេវាកម្មការិយាល័យនៅផ្ទះ

អ្នកមិនចាំបាច់ត្រូវទៅធ្វើការនៅការិយាល័យនោះទេ ជាមួយនឹងសេវាកម្មកម្រិតខ្ពស់មួយនេះ រាល់បុគ្គលចាំបាច់សម្រាប់ក្រុមហ៊ុនរបស់អ្នកនឹងត្រូវបានរៀបចំរួចជាស្រេចតាំងពី គណនីយករ មេធាវីឬក្រុមប្រឹក្សាផ្នែកច្បាប់ អ្នកជំនាញផ្នែកពន្ធ ក្រុមរៀបចំគម្រោងហិរញ្ញវត្ថុ និង ផ្នែកធនារ៉ាបរងជាដើម ។

១៣ ហោះហើរដោយមិនចាំបាច់រងចាំនៅកន្លែង Checkin 

ជាមួយនឹងសេវាកម្មមួយនេះអ្នកមិនចាំបាច់ត្រូវចំណាយពេលយូរនៅព្រលានយន្តហោះ រងចាំ Checkin រងចាំជើងហោះហើរ នោះទេ គ្រាន់តែដល់ពេលចេញដំណើរអ្នកជិះរថយន្តទៅកាន់ព្រលានយន្តហោះ ហើយឡើងជិះយន្តហោះឯកជនដែលត្រៀមរួចជាស្រេច ។

ប៉ុន្តែមិនមែនមានន័យថាទាល់តែក្លាយជាមហាសេដ្ឋីទើបអ្នកអាចមានភាពរីករាយជីវិតនោះទេ អ្នកគ្រាន់រស់នៅតាមរបៀបរបស់អ្នក ធ្វើអ្វីតាមតែអ្នកអាចធ្វើបាន ចូលចិត្តអ្វីដែលអ្នកមាន អ្នកក៏អាចរីករាយបានដែរ៕

ប្រភព ៖ Businessinsider

Loading...
SHARE