មនុស្សជាច្រើនតែងតែចង់ដឹងថាតើវានឹងមានរឿអ្វីកើតលើប្រសិនបើផែនដីឈប់វិល។ ហើយនេះក៏ប្រហែលជាហេតុផលមួយដែលធ្វើឲ្យហូលីវ៉ូតថតរឿងជាច្រ់ើនអំពីថ្ងៃអាវសាននៃភពផែនដី។ ថ្ងៃនេះផងដែរjongdeng.netក៏មានការចាប់អារម្មណ៍ជាមួយនឹងប្រធានបទមួយនេះយ៉ាងខ្លាំងទើបសម្រេចចិត្តធ្វើការជ្រើសយកអត្ថបទនេះមកផ្សាយឲ្យអ្នកអានទាំងឡាយបានទស្សនាអំពីព្រឹត្តការណ៍ដែលនឹងកើតមានឡើងនៅពេលដែលភពផែនដីរបស់យើងឈប់វិល។

១. រាល់វត្ថុទាំងអស់នឹងហោះទៅទិសខាងកើតដោយល្បឿនយ៉ាងលឿន

ពួកយើងពិតជាមិនដែលបានកត់សំគាល់អំពីល្បឿនដ៏លឿនរបស់ផែនដីដែលវិលនោះទេ។ តាមប្រសាសន៍របស់លោកSten Odenwald ដែលមកពីអង្គការណាសាបានឲ្យដឹថាប្រសិនបើផែនដីឈប់ដើរនោះអ្វីៗគ្រប់យ៉ាងនៅលើភពផែនដីនឹងហោះទៅកាន់ទិដខាងកើតដោយកម្លាំងខ្យល់បក់។ នៅតំបន់អេក្វាទ័រមានល្បឿននៃខ្យល់បក់យ៉ាងខ្លាំងប្រហែលជា១០០០mphនិងតំបន់ដែលនៅក្បែររំបន់ប៉ូលនិងតំបន់ប៉ូលមានល្បឿនខ្យល់៨០០mph ។

២. រលកយក្សនឹងកើតមានឡើង

ចលនារញ្ជួយផែនដីនឹងធ្វើឲ្យទឺកនៅសមុទ្រនិងមហាសមុទ្របង្កើតបានជារលកយក្សស៊ូណាមិិុកដែលធ្វើចលនាទៅកាន់ទិសខាងកើតដូចនេះទីក្រុងដែលនៅក្នុងតំបន់ឆ្នេរនឹងត្រូបានបំផ្លាញ។

៣. កម្លាំងខ្យល់បក់កាន់តែខ្លាំងឡើង

សម្ពាធខ្យល់នឹងបន្តរកើនឡើងហើយកម្លាំងរបស់វានឹងធ្វើឲ្យវត្ថុវិលក្រឡាប់ចុះឡើងនៅជុំវិញភពផែនដី។ ហើយល្បឿនដែលខ្យល់ចាប់ផ្តើមបក់មានល្បឿនលឿនជាង១,១០០mphទៅទៀត។

៤.​ ទឹកទាំងអស់នៅលើភពផែនដីនឹងហូរបញ្ជូលគ្នាបង្កើបានជាមហាសមុទ្រធំពីរនិងទ្វីបថ្មីមួយ

ការឈប់វិញរបស់ភពផែនដីនិងបង្កើតជាមហាសមុទ្រធំៗពីរនៅឯប៉ូលទាំងសងខាងនៃភពផែនដីនិងទ្វីបថ្មីដ៏ធំមួយដែលគ្រប់ដណ្ដប់នៅតំបន់អេក្វាទ័រ។

៥. បន្ទុះភ្នំភ្លើង ​ខ្យល់ព្យុះ និងរញ្ជួយផែនដីនឹងកើតមានឡើង

កម្លាំងសេណូទិចរបស់ផែនដីនិងទំនាញរបស់វានឹងធ្វើឲ្យផែនដីរញ្ជយដែលបង្ករឲ្យមានខ្យល់ព្យុះនិងបន្ទុះភ្នំភ្លើងគ្រប់ទីកន្លែង។

៦. ផែនដីនឹងមានរាងមូលជាងមុន

ទម្រង់របស់ផែនដីគឺអាស្រ័យទៅលើល្បឿននៃចលនារបស់វា។ ផែនដីមានរាងសំប៉ែតបន្តិចនៅឯតំបន់ប៉ូលនិងរាងប៉ោងបន្តិចនៅឯតំបន់អេក្វាទ័រ(តាមការបង្រៀបរបស់លោកសាស្ត្រាចារ្យEtienne Ghys ដែលមកពី ENS de Lyon) ដូចនេះប្រសិនបើផែនដីឈប់វិលរូបរាងរបស់វានិងរាងម៉ូលជាងមុន។

៧. ផ្នែកម្ខាងនៃអឌ្ឍគោលរបស់ផែនដីនឹងក្តៅខ្លាំងដូចតំបន់វាលខ្សាច់និងផ្នែកម្ខាងទៀតនិងត្រជាក់ខ្លាំងដូចតំបន់ប៉ូល

ប្រសិនបើផែនដីឈប់វិលជុំវិញខ្លនឯងហើយវិញតែជុំវិញព្រះអាទិត្យដូចនេះមានតែផ្នែកម្ខាងរបស់វាប៉ុនណោះដែលត្រូវកំដៅនិងមានពន្លឺ។ ចំណែកឯផ្នែកម្ខាងទៀតនឹងប្រៀបដូចជាពេលយប់និងត្រជាក់ខ្លាំងដូចនៅតំបន់ប៉ូល។ ណានាមានការយល់ឃើញមួយទៀតថាក្នុងមួយថ្ងៃនិងមានរយៈពេល៦ខែហើយពេលយប់ក៏ដូចគ្នាដែរ។

៨.​ ដែនម៉ាញ៉េទិចដែលការពារផែនដីពីកាំរស្មីនៃវិទ្យុសកម្មនឹងត្រូវបានបាត់បង់

បើតាមការទាយទុករបស់លោកSten Odenwaldបានឲ្យដឹងថា ប្រសិនបើផែនដីឈប់វិលដែលម៉ាញ៉េទិចក៏បាត់បង់ដែរព្រោះថាដែនម៉ាញ៉េទិចកើតឡើងដោយសារស្រទាប់ខាងក្រៅរបស់ផែនដីនិងចលនារង្វិលជុំវបស់វា។ ដល់ពេលនោះមែនជិវិតទាំងលាយនៅលើភពផែនដីនិងត្រូវបានបំផ្លាញ។

៩. ប្រសិនជាមានមនុស្សនៅរស់ពួកគេនឹងស្ថិតនៅលើបន្ទាប់ព្រំដែនរវាងតំបន់ត្រជាក់និងក្ដៅ

មនុស្សត្រូវតែទម្លាប់ខ្លួនទៅនឹងលក្ខ័ណ្ឌថ្មីមួយគឺព្រំដែនរវាងពេលយប់និងថ្ងៃ។ ពួកគេនឹងរស់នៅក្រោមដីហើយបើពួកគេចេញទៅក្រៅត្រូវពាក់អាវការពារវិទ្យុសកម្ម

១០. ព្រះចន្ទនឹងធ្លាក់ចុះមកលើផពផែនដីប៉ុន្តែឆាប់ពេលនោះទេ

លោកសាស្រ្តាចារ្យVaughan Pratt ដែលមកពីStanford University បានមានប្រសាសន៍ថាព្រះច័ន្ទនឹងវិលយឺតទៅៗផងដែរដូចនេះចម្ងាយពីព្រះច័ន្ទទៅផែនដីនឹងកាន់តែជិតទៅៗហើយនៅពេលនោះវានឹងធ្លាក់មកលើផែនដីរបស់ពួកយើង។

ជាការពិតណាស់ផែនដីរបស់ពួកយើងកំពុងតែវិលកាន់តែយឺតទៅៗ។ កាលពីកកើតផែនដីដំបូងវាវិលលឿនជាងនេះ។ ក្នុងមួយថ្ងៃមានតែ៦ម៉ោងតែប៉ុនណោះ។ កម្លាំងទំនាញរបស់ព្រះច័ន្ទបណ្តាលឲ្យមានលំនាចនិងលំនោរដែលធ្វើឲ្យចលនារបស់ផែនដីកាន់តែយឺតទៅៗ។ តាមប៉ាន់ស្មានរបស់អង្គការណាសាបានឲ្យដឹងថាប្រវែងក្នុងមួយថ្ងៃនិងមានការកើនឡើង២.៣msរៀងរាល់១០០ឆ្នាំម្តង។ នៅពេលរាប់រយលានឆ្នាំបន្ទាប់ទៀតក្នុងមួយថ្ងៃនិងមានរយៈពេលយូរជាងមុនជាច្រើនម៉ោងនៅពេលនោះផែនដីរបស់ពួយើងនឹងឈប់វិល។

 

Loading...
SHARE