វីដេអូបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យមនុស្សជាច្រើនមានការហួសចិត្ត នឹងខឹងសម្បារជាខ្លាំង ព្រោះតែទង្វើរបស់មនុស្សដែលស្ថិតនៅក្នុងវីដេអូនោះធ្វើមិនដឹងមិនឮបើទោះបីជានារីម្នាក់ត្រូវបានរថយន្តបុកដេកទៅហ្នឹងផ្លូវក៏ដោយ ។

បើយោងតាមវីដេអូនោះបានបង្ហាញថា មានរីម្នាក់បានដើរតាមផ្លូវសម្រាប់អ្នកថ្មើរជើងខណៈពេលដែលរថយន្តបើកបរ (នៅភ្លើងក្រហមនៅឡើយសម្រាប់អ្នកថ្មើរជើង) ហើយនាងបានឈរនៅកណ្ដាលផ្លូវនោះស្រាប់តែមានរថយន្តមួយបានបើកមកក៏បុកនាងប៉ើងដេកទៅហ្នឹងដី ។

ខណៈពេលនោះមនុស្សជាច្រើនដែលស្ថិតនៅកន្លែងនោះមិនបានអើរពើរទៅជួយនាងនោះទេ បែរជានាំគ្នាធ្វើមិនដឹង បើទោះបីជាដល់ភ្លើងខៀវសម្រាប់អ្នកថ្មើរជើងក៏ដោយ គ្រប់គ្នាបានដើរកាត់ទៅវិញទៅមក ធ្វើព្រងើយ ដោយនៅតែមិនខ្វល់ពីនារីម្នាក់នោះដដែល រហូតដល់មានរថយន្តមួយបើកកិនពីលើនាងថែមទៀតផង។

មនុស្សជាច្រើនមានអារម្មណ៍ខឹងសម្បារជាខ្លាំងជាមួយនឹងអ្នកទាំងនោះ បើទោះបីជាគ្រប់គ្នាបានសន្និដ្ឋានថា នារីម្នាក់នោះមានបំណងសម្លាប់ខ្លួន ។ មនុស្សជាច្រើនយល់ថាបើទោះបីជាហេតុផលណាក៏ដោយគួរតែជួយសង្គ្រោះជីវិតនាងសិន ហើយយើងអាចលួងលោមនាង ឬ នាំនាងទៅរកពេទ្យចិត្តសាស្ត្រជាក្រោយបាន មិនមែនធ្វើមិនដឹងមិនឮបែបនេះទេ៕

Loading...
SHARE