នៅពេលបានឃើញរូបទាំងនេះអ្នកប្រហែលជាមានអារម្មណ៍ថាភ័យខ្លាច និង រន្ធត់ចិត្តជាក់ជាមិនខាន ។ រូបថតទាំងនេះសុទ្ធសឹងជារឿងរ៉ាវពិតដែលបានកើតឡើងកាលពីសម័យកាលមុន និងប៉ុន្មានឆ្នាំមុនកន្លងទៅនេះ ហើយត្រូវបានគេថត និងរក្សាទុកជាឯកសារប្រវត្តសាស្ត្រសម្រាប់មនុស្សជាតិជំនាន់ក្រោយ ក៏ដូចជាភស្តុតាង ។ តោះបន្តអានសាច់រឿងពិតទាក់ទងទៅនឹងរូបថតទាំងនេះជាមួយ ចង់ដឹង ទាំងអស់គ្នា ៖

១ —

នេះគឺជារូបថតដែលថតនៅសហភាពសូវៀត នៅពេលដែលប្រទេសមួយនេះធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស ឆ្នាំ ១៩២១ ហើយរូបនេះបង្ហាញពីប្ដីប្រពន្ធជនជាតិស៉ីបេរីមួយគូកំពុងតែឈរនៅពីមុខសាកសពមនុស្សដែលសាកសពនោះគឺជាកូនៗរបស់ពួកគេ ។ អ្នកប្រហែលជាមិនជឿនោះទេ ប៉ុន្តែវាជាការពិត ពួកគេកំពុងតែឈរលក់បំណែករាងកាយរបស់កូនខ្លួនឯង។ ភាពអត់ឃ្លានបានធ្វើមនុស្សធ្វើរឿងដូចនេះ ហើយមនុស្សបានបរិភោគសាច់គ្នាឯងជាអាហារ។

២ —

នេះគឺជារូបថតរបស់ Maria de Hoya (Elena) ដែលនាងត្រូវបានគេពិនិត្យឃើញថាមានជំងឺរបេងនៅអាយុ 21 ឆ្នាំ ដូចនេះនាងក៏ត្រូវបានគេយកទៅឃ៉ំឃាំងដោយឡែកខ្លាចឆ្លងទៅអ្នកដទៃ ។ ក្នុងមន្ទីរឃ៉ំឃ៉ាំងនោះ មានគ្រូពេទ្យម្នាក់ឈ្មោះថា Carl Tanzler បានលង់ស្នេហ៍នាង ក្រោយមកនាងក៏បានស្លាប់ ដោយក្ដីស្រលាញ់មិនព្រមបញ្ឈប់លោក Carl Tanzler ក៏បានលួចយកសាកសពនាងយកទៅរក្សាទុក និង ពាក់ស្រោមមុខឲ្យសាកសពនាង ហើយរស់នៅជាមួយសាកសពនោះអស់រយៈពេល ៧ ឆ្នាំ ទើបគ្រួសារសពបានដឹងរឿងក្រោយរកសាកសពនាងនៅក្នុងផ្នូរមិនឃើញ។

» ចុចត្រង់នេះដើម្បីអានអត្ថបទ បើ​អ្នក​ដឹង​ថា មនុស្ស​ទាំង ១០ នេះ​រៀបការ​ជាមួយ​នឹង​អ្វី អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល

៣ —

ក្នុងកំឡុងឆ្នាំ ២០១៥ បុរសម្នាក់បានតុបតែងខ្លួនដូចជា Darth Vader ហើយដើរចូលទៅក្នុងសាលាមួយក្នុងប្រទេសស៊ុយអែត ។ បន្ទាប់ពីឃើញដូចនេះក្មេងៗជាច្រើនគិតថាគាត់មកដើម្បីលេងជាមួយនឹងសិស្សសាលា ពួកគេក៏បានទៅក្បែរ ហើយថតរូបជាមួយ បន្ទាប់ពីថតរូបរួច បុរសរូបនោះក៏បានយកដាវចាក់សម្លាប់សិស្សចំនួន ២ រូបដែលថតជាមួយនឹងគាត់នោះ ហើយក្នុងហេតុការណ៍នោះសិស្សជាច្រើនរូបក៏បានរងរបួសផងដែរ។

៤ —

នៅទីក្រុងឈីកាហ្គោឆ្នាំ 1948, លោកស្រី Lucille Chalifoux និងស្វាមីរបស់គាត់បានដាក់លក់កូនៗទាំងបួនរបស់ពួកគាត់ឲ្យទៅធ្វើជាកម្មករនៅក្នុងកសិដ្ឋាន ហើយពួកគាត់បានប្រើលុយដែលបានពីការលក់កូននោះដើម្បីចាប់ផ្តើមជីវិតថ្មី។ អ្នកដែលបានទិញកុមារទាំងនោះមិនបានយកគេទៅធ្វើជាកម្មករនោះទេ ដោយគេបានបញ្ចូនក្មេងទៅកាន់គ្រួសារផ្សេងៗពីគ្នាដើម្បីឲ្យអ្នកដែលចង់បានកូនយកទៅចិញ្ចឹម តាំងពីពេលនោះមកបងប្អូនទាំង ៤ មិនដែលបានជួបមុខគ្នានោះទេ រហូតដល់ឆ្នាំ 2013 ។

៥ —

នៅក្នុងឆ្នាំ 1985 Omayra ត្រូវបានជាប់នៅក្រោមកំទេចកំទីពីការរអិលបាក់ដីដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសកំណើតរបស់នាង Columbia ។ នាងបានចំណាយពេល 60 ម៉ោងរង់ចាំអ្នកមកជួយនាង ប៉ុន្តែគួរឲ្យស្ដាយដែលនាងមិនអាចចាំបន្តទៀតបាន នាងក៏បានស្លាប់មុនពេលអ្នកសង្គ្រោះបានមកដល់។

៦ —

នៅក្នុងថ្ងៃចាប់ផ្តើមនៃការចាក់បញ្ចាំងរឿង Dark Knight Rises ក្នុងឆ្នាំ 2012 នៅសាលមហោស្រពតំបន់ Aurora រដ្ឋ Colorado រឿងមិនគួរឲ្យជឿមួយបានកើតមានឡើងគឺលោក James Holmes បានប្រាប់បុគ្គលិកដែលមើលការខុសត្រូវអគារ apartment  ដែលគាត់រស់នៅថា គាត់នឹងបំផ្ទុះគ្រាប់បែកជាមួយនឹងគ្រាប់បែកជាច្រើនគ្រាប់ អីញ្ចឹងសូមជំលៀសមនុស្សចេញពីអគារនេះទៅ ។ ជាសំណាងល្អ ក្រុមជំនាញក៏បានចូលទៅទាន់ និងបានធ្វើឲ្យគ្រាប់បែកមិនដំណើរការ ។

៧ —

នៅក្នុងឆ្នាំ 1947, គ្រួសាររបស់លោក Thomas បានធ្វើដំណើរកម្សាន្តទៅជិត Hansen Dam នៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក ប៉ុន្តែរឿងអកុសលមួយក៏បានកើតឡើង គឺកូនរបស់ពួកគេ Patricia និង Raymond បានបាត់ខ្លួន។ ក្រុមអ្នកស្វែងរកក៏បានព្យាយាមស្វែងរកពួកគេ ។ ហើយរូបថតខាងលើនេះបានបង្ហាញពីសកម្មភាពដែលលោកស្រី Thomas (ប្រពន្ធលោក Thomas) បានយំសោកយ៉ាងខ្លាំងក្រោយរកឃើញសាកសពរបស់កូនស្រី ចំណែកឯកូនប្រុសរបស់ពួកគាត់ក៏ត្រូវបានរកឃើញថាស្លាប់ផងដែរ បន្ទាប់ពីនោះមក។

៨ —

រូបនេះបង្ហាញពីបុរសជាកម្មករចំការកៅស៊ូនៅប្រទេសបែលហ្ស៊ិកម្នាក់ អង្គុយសំឡឹងមើលជើងទាំងពីររបស់កូនស្រីអាយុ ៥ ឆ្នាំរបស់ខ្លួន ដែលត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ

៩ —

រូបថតបង្ហាញពីបុរសជនជាតិ ជ្វីស (Jew) ចុងក្រោយគេបង្អស់នៅទីក្រុង Vinnitsa កំពុងត្រូវបានក្រុមទាហាន Nazi បម្រុងនឹងបាញ់សម្លាប់ ។

១០ —

នេះជារូបថត ដែលថតដោយលោក Harvey Glatman ឃាតករដៃឆៃ ហើយនារីក្នុងរូបថតគឺជាកញ្ញា Judith Dull ដែលជានារីវ័យក្មេងម្នាក់ដែលគាត់ចាប់យកមក។ នាងត្រូវបានសម្លាប់ ក្នុងឆ្នាំ 1957 ។

១១ —

នេះគឺជារូបថតបង្ហាញពីសាកសពនៃប្រជាជនជាច្រើនដែលបានសម្លាប់ខ្លួន ដោយសារជឿនឹងមនោគមន៍របស់បុរសវ័យក្មេងម្នាក់ដែមានឈ្មោះថា Jim Jones ដែលពួកគេចាត់ទុកជាមេដឹកនាំ ។

១២ —

ក្នុងអំឡុងទសវត្សឆ្នាំ 1960 លោក Edward Paisnel, និវាសនជនដែលរស់នៅប្រជ៉ំកោះ Jersey ជាមនុស្សដែលតែងតែពាក់របាំងកៅស៊ូ, ហើយលបចូលទៅក្នុងផ្ទះរបស់ប្រជាជនជាច្រើន ហើយធ្វើការរំលោភនិងទារុណកម្មស្ត្រីនិងកុមារ។ ហើយរូបថតដែលអ្នកបានឃើញនេះ​ គឺជាភស្តុតាងដែលប៉ូលីសបានថតនៅពេលដែលគាត់ត្រូវបានគេចាប់ខ្លួន។

១៣ —

នេះគឺជារូបថតរបស់ Blanche Monnier នារីដែលត្រូវបានម្ដាយចាប់ឃ៉ំឃ៉ាំងអស់ ២៥ ឆ្នាំ ដោយបង្អត់អាហារជារឿយៗ ។ ដើមឡើយនាងមានបំណងរៀបការជាមួយនឹងបុរសម្នាក់ដែលនាងស្រលាញ់ប៉ុន្តែម្ដាយរបស់នាងមិនពេញចិត្តនឹងបុរសនោះទេ ។ នៅថ្ងៃមួយនាងក៏បានបាត់ខ្លួន គ្រប់គ្នាបានគិតថាប្រហែលជានាងបានរត់ទៅជាមួយនឹងបុរសនោះហើយ ។

រយៈពេល ២៥ ឆ្នាំក្រោយគេក៏បានរកឃើញនាងនៅក្នុបន្ទប់ឃ៉ំឃ៉ាំងមួយជាមួយនឹងរាងកាយមានតែស្បែកដណ្ដប់ឆ្អឹង ដោយសារតែអត់អាហារ ក្រោយមកគេក៏ដឹងការពិតថាអ្នកដែលឃ៉ំនាងគឺជាម្ដាយរបស់នាង៕

១៤ —

ក្មេងស្រីម្នាក់នេះមានឈ្មោះថា Tereska នាងត្រូវបានកេជួយសង្គ្រោះចេញពីជ៉ំឃ៉ំឃាំងមួយនៅក្នុងប្រទេស​ប៉ូឡូញ ។ ខុសពីក្មេងដទៃ បន្ទាប់ពីក្រុមគ្រូពេទ្យចិត្តសាស្ត្របានឲ្យនាងគូសរូបផ្ទះ ហើយនាងបែរជាគូសរូប ដូចដែលអ្នកបានឃើញនៅក្នុងរូបថត

១៥ —

រឿងរ៉ាវនេះកើតឡើងនៅក្នុងទីក្រុង Odessa ប្រទេសអ៊ុយក្រែន នារីវ័យក្មេងម្នាក់បានបាត់ខ្លួនបន្ទាប់ពីពីធីជប់លាងផឹកស្រាជាមួយនឹងមិត្តភក្ដិនៅថ្ងៃឆ្លងឆ្នាំកាលពីឆ្នាំ ២០០៥ នៅកន្លែងកប់សពបុរាណតាំងពីជំនាន់សង្គ្រាមលោកលើកទី ២ មួយ។ បើទោះបីជាខំស្វែងរកយ៉ាងណាក៏ដោយក៏គេមិនអាចស្វែងរកនាងឃើញដែរ ។ បន្ទាប់មកនៅកំឡុងខែ មេសាឆ្នាំ ២០០៥ ក្មេងប្រុសមួយក្រុមបាននាំគ្នាចូលទៅក្នុងកន្លែងកប់សាកសនោះ ក៏ប្រទះឃើញសាកសពរបស់នាងនៅក្នុងនោះ។ ប៉ូលិសបានសន្និដ្ឋានថា នាងប្រហែលជាវង្វេងនៅក្នុងកន្លែងនោះជាមួយនឹងស្ថានភាពងងឹតសូន្យឈឹង ដោយការខ្វះទឹកអស់រយៈពេល ៣ ថ្ងៃ នាងក៏បានស្លាប់ទៅ ។

ស្រាវជ្រាវ នឹងប្រែសម្រួលជាភាសាខ្មែរដោយ គេហទំព័រចង់ដឹង (JONGDENG.NET) សូមមេត្តាក៉ំចម្លងយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតិ ….

បើអ្នកចង់យកវាទៅចុះផ្សាយដើម្បីធ្វើអាជីវកម្ម សូមចូលទៅមើលឯកសារយោងខាងក្រោម ហើយប្រែសម្រួលដោយខ្លួនឯង

ឯកសារយោង ៖