ដូចដែលបានសន្យានៅថ្ងៃនេះ ចង់ដឹង នឹងតភាគពីរឿងរ៉ាវជ៉ំវិញឯកសារប្រវត្តសាស្ត្រដែលទាក់ទងទៅនឹងមនុស្សក្រៅភព ដែលកាលពីភាគមុនខ្ញ៉ំបានលើកយកអំពីរឿងរ៉ាវរបស់លោក Frederick Valentich និង លោក Travis Walton ។ ឥលូវយើងចាប់ផ្ដើមតទៅរឿងរ៉ាវផ្សេងទៀត។

» អានភាគ ១ ដោយចុចត្រង់នេះ

លោកស្រី Betty និងលោក Barney Hill “ពួកគេដាក់ខ្ញ៉ំលើតុ, ហើយនិយាយថាចង់មើលប្រព័ន្ធប្រសាទរបស់ខ្ញ៉ំ”

នៅយប់មួយក្នុងថ្ងៃទី ១៩ កញ្ញា ឆ្នាំ ១៩៦១ ប្ដីប្រពន្ធជនជាតិអាមេរិកលោក Berney Hill និងភរិយាលោកស្រី Betty បានបើករថយន្តត្រលប់មកដំណើរកម្សាន្តវិស្សមកាលរបស់ពួកគាត់ ក្នុងពេលនោះពួកគាត់ក៏បានឃើញនូវពន្លឺម្យ៉ាងនៅលើមេឃ មុនដំបូងពួកគាត់គិតថាវាគ្រាន់តែជាផ្កាយដុះកន្ទុយ ប៉ុន្តែនៅពេលដែលសន្លឹងឲ្យកាន់តែច្បាស់ទើបដឹងថាពន្លឹះនោះមិនមែនជាអាចម៍នោះទេ ប៉ុន្តែជាពន្លឺដែលចេញពីវត្ថុម្យ៉ាងដែលកំពុងតែអណ្ដែតនៅក្នុងអាកាស ។

ពួកគាត់ក៏បានបើកទ្វារថយន្តចេញទៅមើល ការពិតនោះគឺជាថាសហោះ វាកាន់តែហោះមកជិតនឹងពួកគាត់ ហើយពួកគាត់ក៏កាន់តែឮសំឡេងដូចជាម៉ាស៉ីនកំពុងតែដំណើរការកាន់តែច្បាស់ ជាងនេះទៅទៀតពួកគាត់ក៏មានអារម្មណ៍ថាញ័រកាន់តែខ្លាំងឡើងផងដែរ រំពេចនោះពួកគាត់ក៏បានដឹងខ្លួនថាពួកគាត់បានស្ថិតនៅចម្ងាយជាង ៥៦ គីឡូម៉ែត្រពីកន្លែងដែលពួកគាត់បានឈរមុននេះ ប៉ុន្តែពួកគាត់ទាំងពីរសុទ្ធតែមិនបានចាំថាមានអ្វីកើតឡើងបន្ទាប់ពីនេះនោះទេ វាហាក់បីដូចជាបាត់ការចង់ចាំអីញ្ចឹង។

បន្ទាប់ពីប្រើប្រាស់វិធីសាស្ត្រសន្ដំដោយអ្នកជំនាញមកពីគណៈកម្មាធិការស៉ើបអង្កេតជាតិ (National Investigations Committee) អស់រយៈពេលជាង ៦ ខែការចង់ចាំរបស់ពួកគេក៏បានត្រលប់មកវិញបន្តិចម្ដងៗ ពេលនោះលោកស្រី Betty ក៏បានគូសផែនទីមួយ ហើយបង្ហាញ​ប្រាប់គ្រប់គ្នាថា តើអ្នកដឹកនាំយានអវកាសនេះមកពីពិភពផ្កាយមួយណាទៀតផង។

ផែនទីដែលលោកស្រី Betty បានគូ

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រផែនទីអវកាសរបស់លោកស្រីពិតជាមាននៅក្នុងលំហរពិតមែន។

ប្រពន្ធផ្ដាយដែលស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រ

លោកស្រីបានបន្តថា លោកស្រីនិងស្វាមីត្រូវបានគេចាប់ចូលទៅក្នុងយានអវកាសមួយនោះ ប៉ុន្តែពួកគាត់ត្រូវគេចាប់ទៅបន្ទប់ដាច់ដោយឡែកពីគ្នា បន្ទាប់គេក៏ចាប់ផ្ដើមត្រួតពិនិត្យពិនិត្យភ្នែក, ត្រចៀក, ច្រមុះនិងបំពង់កមុនពេលដាក់រាងកាយរបស់គាត់នៅលើតុ។ ហើយពួកគេបាននិយាយថាពួកគេចង់ពិនិត្យប្រព័ន្ធប្រសាទរបស់លោកស្រីឲ្យបានហ្មត់ចង់ ។ បន្ទាប់មកពួកគេក៏បានយករបស់ម្យ៉ាងដូចជាម្ជុលចាក់ចំផ្ចិតរបស់គាត់ ដែលធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង ឃើញដូចនេះពួកគេក៏បញ្ឈប់ ។ លោកស្រីបានបន្តថា ប្ដីរបស់លោកស្រីក៏ត្រូវបានគេយកទៅត្រួតពិនិត្យតាមរបៀបដូចគ្នា លើកលែងតែរឿងមួយគត់ គឺពួកគេបានចាប់អារម្មណ៍ពីគ្រោងឆ្អឹងរបស់ប្ដីលោកស្រី ។

ឈុតមួយដែលដកស្រង់ចេញពីភាពយន្តដែលយកតាមលំនារឿងរ៉ាវរបស់លោកស្រី Betty និងស្វាមី

John Salter Jr ៖ មិនមែនគ្រប់ការចាប់ជំរិតពីមនុស្សភពក្រៅសុទ្ធតែឃោរឃៅនោះទេ

នៅក្នុងឆ្នាំ 1988, លោក John Salter សាស្រ្តាចារ្យសង្គមវិទ្យាជនជាតិអាមេរិចនិងកូនប្រុស បានបើករថយន្តត្រឡប់មកពីរដ្ឋ Wisconsin សំដៅទៅ Mississippi ដែលពេលនោះគឺជាពេលវេលាដែលគាត់បានជួបនឹងមនុស្សភពក្រៅដ៏រួសរាយរាក់ទាក់។

នៅពេលនោះ លោក Jonh និង កូនប្រុសត្រូវបានគេចាប់យក ប៉ុន្តែពួកគាត់មិនចាំថាតើត្រូវចាប់ដោយរបៀបណានោះទេ ប៉ុន្តែនៅពេលដឹងខ្លួនឡើងពួកគេទាំង ២ នាក់បានក៏បានឃើញដូចគ្នាថា នៅជ៉ំវិញពួកគេគឺមានភាវៈមានជីវិតដែលមានរូបរាងស្រដៀងមនុស្សគ្រាន់តែតូចជាង ។ ហើយពួកគេទាំងនោះកំពុងតែធ្វើពិសោធន៍លើរាងកាយរបស់ឪពុកកូនពួកគាត់។

ប៉ុន្តែការពិសោធន៍នោះមិនមានបញ្ហាសម្រាប់លោក Jonh នោះទេ ដោយវាគ្មានបង្កបញ្ហា ឬ ការឈឺចាប់នោះឡើយ។ ដោយលោកនិងកូនប្រុសត្រូវបានគេនាំចូលទៅបន្ទប់ភ្លឺមួយហើយដាក់បំពង់មួយបញ្ចូលទៅក្នុងរន្ធច្រមុះរបស់ពួកគេសម្រាប់ការពិសោធន៍។

លោក Jonh បាននិយាយថាបន្ទាប់ពីដោះលែងគាត់មកកាន់ផែនដីវិញ គាត់មានអារម្មណ៍ថាសុខភាពរបស់គាត់មានភាពល្អប្រសើរជាងមុន ហើយស្បែករបស់គាត់ក៏ហាក់បីដូចជាក្មេងជាងមុនផងដែរ ៕

 

 

Loading...