ព្រឹត្តិការណ៍WWDC 2017របស់Appleបានប្រព្រឹត្តិទៅយ៉ាងរលូនដូចដែលបានគ្រោងទុក ជាមួយនឹងព្រឹត្តិការណ៍ផ្សាយផ្ទាល់រយៈពេល៣ម៉ោងAppleបានប្រកាសចេញនូវផលិតផលថ្មីៗច្រើនគួរសមដែលចង់ដឹងនឹងសរុបចូលគ្នាអោយខ្លីប៉ុន្តែអាចអោយប្រិយមិត្តដែលចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យាអាចទទួលយកបាន។

Hardware: Appleបានបញ្ចេញផលិតផលថ្មីៗរបស់ខ្លួន មានទាំងថ្មីស្រឡាងនិងមានទាំងស៊េរីថ្មី

iPad: iPad Proជំនាន់ថ្មីនេះមានពីរប្រភេទមួយបំពាក់ដោយអេក្រង់10.5 អ៊ីញនិងមួយទៀត12.9អ៊ីញ ប៉ុន្តែវាមានកម្លាំងម៉ាស៊ីនខ្លាំងដូចគ្នា។អ្វីដែលកត់សម្គាល់នៅលើiPadទាំងពីរនេះគឺអេក្រង់វាអាចបង្ហាញរូបភាពបានច្បាស់ខ្លាំងជាងប្រភេទTabletដទៃទៀត។ចំណែកកាមេរ៉ារបស់វាវិញមានទំហំ12MP មានFlashព្រមទាំងអាចថតវីដេអូបានដល់កម្រិត4Kឯណោះ វាដូចគ្នានឹងiPhone7ដែរ។

Macbook: ជាធម្មតាAppleមិនសូវជាកែប្រែរូបរាងរបស់Macbookអោយខុសគ្នាច្រើននោះទេ វានៅតែមានរូបរាងដូចស៊េរីមុនដដែល ប៉ុន្តែគ្រាន់តែវាមានកម្លាំងម៉ាស៊ីននិងដំណើរការបានលឿនជាងមុនប៉ុណ្ណោះ។

iMac: iMac 2017អាចបង្ហាញរូបភាពដល់កម្រិត5K មានពណ៍ថ្មីតម្រូវចិត្តយើងព្រមទាំងដំណើរការរឹតតែលឿនផងដែរ។ឭ

Homepod: Siri Speakerដែលចង់ដឹងធ្លាប់ចុះផ្សាយមានឈ្មោះថាHomepod វាអាចបញ្ជាអោយចាក់តន្រ្ដីដោយប្រើSiriបាន ព្រមជាមួយគុណភាពសម្លេងHi-fiតែម្ដង។

Software: កំណែប្រែធំៗទៅលើផ្នែកខាងក្នុងសម្រាប់ឧបករណ៍របស់Apple

iOS 11: Versionថ្មីសម្រាប់iPhoneនិងiPadនេះ ពាំនាំមកនូវមុខងារកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ដូចជាការបើកអ៊ីនធឺណេតនៅលើControl Settingព្រមទាំងការកំណត់មុខងារដទៃទៀតបានយ៉ាងងាយស្រួល។iOS 11អាចដំណើរការបានចាប់ពីiPhone 5sឡើងទៅ ព្រមទាំងនឹងដាក់អោយupdateនៅខែកញ្ញានៅពេលAppleប្រកាសiPhone 8/7s។

macOS: macOSជំនាន់ទី២នេះមិនបានឃ្លាតឆ្ងាយពីឆ្នាំមុនប៉ុន្មាននោះទេ សូម្បីតែឈ្មោះក៏ស្រដៀងគ្នាដែរ។កាលពីឆ្នាំមុន macOS Sierra 10.12 សម្រាប់ឆ្នាំនេះmacOS High Sierra 10.13។វាមិនបានបន្ថែមមុខងារមួយណាគួរអោយកត់សម្គាល់នៅឡើយទេ ក្រៅពីថាអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ថ្មីចេញពីSafariនៅលើmacOSថ្មីនេះ។

WatchOS 4:សម្រាប់អ្នកប្រើប្រាស់Apple WatchនឹងរីករាយដោយសារតែAppleមិនបានព្រងើយកន្តើយនឹងAppleWatchឡើយ។ជាក់ស្ដែងAppleទើបតែបញ្ចេញWatchបានតែ២ស៊េរីទេ ប៉ុន្តែSoftwareឡើងដល់ទៅ៤ស៊េរីទៅហើយ។ចំណែកជំនាន់ថ្មីនេះវានឹងមានមុនងារSiriបន្ថែម ព្រមជាមួយនឹងការយល់ច្បាស់ពីអ្នកប្រើប្រាស់កាន់តែច្រើនជាងមុន។

ប្រភព៖ Trustreviewed

 

Loading...
SHARE