ពាក្យថាមនុស្សក្រៅភព ឬ​ Alien ថាសហោះ វាបានក្លាយជារឿងមួយដែលនរណាៗក៏ដឹងដែរ ប៉ុន្តែនោះមិនមែនជាការឃើញផ្ទាល់នោះតែ វាជាការបានឃើញតាមរយៈភាពយន្តវិទ្យាសាស្ត្រ ឬ ឯកសារស្រាវជ្រាវផ្សេង ។

តើមនុស្សភពផ្កាយពិតជាមានមែន ? ចំពោះសំនួរនេះយើងទុកមួយឡែកសិន ពីព្រោះអ្នកវិទ្យាសាស្ត្រក៏កំពុងស្វែងរកចម្លើយដូចគ្នា ប៉ុន្តែងាកមកចាប់អារម្មណ៍រឿងឯកសារប្រវត្តសាស្ត្រដែលទាក់ទងនឹងមនុស្សក្រៅភពនេះវិញម្ដង ។

តាមរយៈឯកសារទាំងនេះ យើងអាចសន្និដ្ឋានថា ការដែលយល់ឃើញថាមានមនុស្សក្រៅភពមែន មិនមែនទើបតែកើតមានឡើងថ្មីនោះទេ ។ ហើយរឿងរ៉ាវទាំងនេះ ពិបាកនឹងរកអ្នកពន្យល់ខ្លាំងណាស់ ៖

លោក Frederick Valentich: “វាមិនមែនជាយន្តហោះនោះទេ”

លោក Frederick Valentich ត្រូវបានបាត់ស្រមោលពីផែនដីនៅថ្ងៃអាទិត្យទី ២១  ខែ តុលា ឆ្នាំ 1978 ។ បើយោងតាមឯកសារ ក្នុងកំឡុងពេលបើកបរយន្តហោះឆ្លងកាត់ប្រទេសអូស្ត្រាលីក្នុងការវឹងហាត់រយៈចម្ងាយ ២០០ គីឡូម៉ែត្រ បុរសវ័យ ២២ ឆ្នាំរូបនេះក៏បានការទាក់ទងទៅអ្នកគ្រប់គ្រងផ្លូវកាស់ទីក្រុង Melbourne ពេលនោះគាត់បានបើកក្នុងរយៈកំពស់ ៣០០ ម៉ែត្រ ហើយមានយន្តហោះកំពុងតែហោះពីលើយន្តហោះរបស់គាត់ ប៉ុន្តែមុនពេលបណ្ដាញទាក់ទងត្រូវកាត់ផ្ដាច់ គាត់ក៏បាននិយាយបែបភ្ញាក់ផ្អើលមួយម៉ាត់ចុងក្រោយថា “វាមិនមែនជាយន្តហោះនោះទេ” ។ បន្ទាប់ពីនោះមក ទាំងមនុស្សទាំងយន្តហោះបានបាត់ខ្លួនដោយគ្មានដានសូម្បីតែបន្តិច ។

បន្ទាប់ពីការបាត់ខ្លួនរបស់គាត់ប្រតិបត្តិការស្វែងរកនៅក្នុងសមុទ្រនិងដែនអាកាសត្រូវបានធ្វើឡើង។ ទោះជាយ៉ាងណាបន្ទាប់ពីការដើរល្បាតអស់ ១ពាន់ម៉ែត្រការ៉េ, កិច្ចខិតខំប្រឹងប្រែងនេះក៏ត្រូវបានបញ្ឈប់នៅថ្ងៃទី 25 តុលាឆ្នាំ 1978 ។ មន្រ្តីរដ្ឋាភិបាលអូស្រ្តាលីបានច្រានចោលការផ្តល់យោបល់ទាក់ទងនឹងការបាត់ខ្លួនទៅយ៉ាងអាថ៌កំបាំងរបស់លោក Valentich ។

លោក Guido Valentich កំពុងកាន់រូបថតកូនប្រុស Frederick Valentich

Travis Walton ៖ ការរាយការណ៍ករណីចាប់ជម្រិតដ៏ចម្លែកមួយ

នៅក្នុងខែកុម្ភៈឆ្នាំ 1975 លោក Travis Walton បានធ្វើការជាមួយក្រុមអ្នកកាប់ឈើនៅក្នុងព្រៃ Apache-Sitgreaves National នៅក្នុងរដ្ឋ Arizona ជាមួយលោក Ken Peterson, លោក John Goulette, លោក Steve Pierce, លោក Allen Dallis និងលោក Dwayne ។

នៅលើផ្លូវដែលពួកគេធ្វើដំណើរត្រឡប់មកពីការធ្វើការទាំងយប់នៅយប់មួយ, ពួកគេបានអះអាងថាបានឃើញពន្លឺលឿងចាំងនៅលើមេឃ។ ហើយបន្ទាប់មកពួកគេក៏បានឃើញថាសហោះពណ៌មាសមួយស្ថិតនៅលើអាកាសចំពីលើក្បាលពួកគេទាំង ៥ នាក់ ។ Travis ដែលជាមនុស្សមិនចេះខ្លាចបានរត់ចំថាសហោះ ហើយគាត់ក៏ត្រូវបានពន្លឺពណ៌ខៀវ បៃតងព័ទ្ធជ៉ំវិញ ហើយស្រូបយកទៅលើ។

ចំណែកឯអ្នកដែលនៅសល់ប៉ុន្មានក៏ព្យាយាមរត់គេចខ្លួន ហើយខ្លាចថាមិនមានអ្នកជឿពួកគេក៏បានទៅប្ដឹងប៉ូលិស ។ បន្ទាប់មកមនុស្សជាង ៥០ អ្នកក៏ត្រលប់ទៅកាន់កន្លែងកើតហេតុវិញ ដើម្បីស្វែងរក Travis ប៉ុន្តែពួកគេមិនមានដានក្នុងការស្វែងរកសូម្បីតែបន្តិច ។ ក្រោយស្វែងរកមិនឃើញក្នុងរយៈពេល ៤ ក្រោយពួកគេក៏បានបោះបង់ចោលការស្វែងរកនេះ។

ចំណែកលោក Travis បាននិយាយថា នៅពេលនោះគាត់បានភ្ញាក់ឡើងនៅកន្លែងមួយដូចជាមន្ទីរពេទ្យ បន្ទាប់មកគាត់ក៏បានដឹងខ្លួនថាគាត់មិនមែននៅក្នុងមន្ទីរពេទ្យនោះទេ ដោយគាត់បានឃើញមនុស្សដ៏ចម្លែកៗ ដែលមានជើង ៤ ខ្ពស់ៗ និង មានភ្នែគធំៗ ឈរជ៉ំវិញគាត់ ។ ហើយពួកគេទាំងនោះក៏បានពាក់ម៉ាសឲ្យគាត់ និងបានបញ្ចូនគាត់មកកាន់ផែនដីវិញ។ ដែលកន្លែងដែលពួកគេបញ្ចូនគាត់មកគឺមានចង្ងាយ ៤៨ គីឡូម៉ែត្រពីកន្លែងកើតហេតុ។

បន្ទាប់ពីមកដល់ផែនដីវិញ គាត់បានស្វះស្វែងរកកន្លែងមានទូរសព្ទ រួចទូរសព្ទទៅកាន់ក្រុមគ្រួសារថា គាត់មិនអីនោះទេ ដោយគាត់មិនបានដឹងខ្លួនថា គាត់បានបាត់ខ្លួនអស់ ៤ ថ្ងៃនោះទេ ។ រឿងរ៉ាវរបស់ Travis បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ប៉ុន្តែសារព័ត៌មានមួយចំនួនបាននិយាយថា នេះប្រហែលមកពីលោក Travis ពិសាថ្នាំជ្រុលពេក ។ ចំណែកឯអ្នកជឿលើរឿងមនុស្សភពផ្កាយបាន និយាយថា គាត់គឺត្រូវបានពួកមនុស្សភពផ្កាយចាប់ជម្រិត ។

សូមរងចាំតាមដានភាគ ២ នៅអត្ថបទក្រោយទៀត ជាមួយនឹងគេហទំព័រ JONGDENG.NET

ចុចត្រង់នេះដើម្បីអានភាគ ២