អ្នកប្រហែលជាចង់ដឹងហើយថាមានអ្វីខ្លះនៅលើផែនដីដែលនៅតែអាចមើលឃើញពីទីលំហដ៏សែនឆ្ងាយ។ ជាការពិតណាស់ លក្ខណៈភូមិសាស្រ្ត និងរបស់ដែលមនុស្សបង្កើតឡើងមួយចំនួនគឺធំគ្រប់គ្រាន់ដែលអាចមើលឃើញពីលំហក្នុងចម្ងាយរាប់រយគីឡូម៉ែត្រ។ ទាំងនេះជាចំណុចធំៗលើផែនដីដែលសូម្បីមើលពីទីលំហដ៏ឆ្ងាយក៏នៅតែឃើញដែរ។

10. ទិដ្ឋភាពទីក្រុងនៅពេលរាត្រី

ក្នុងពេលយប់ អវកាសយានិកអាចកត់សម្គាល់នូវទីក្រុងធំៗមួយចំនួននៅលើផែនដីដូចជានៅសហរដ្ឋអាមេរិក អឺរ៉ុប និងឥណ្ឌា ជាដើមដោយសារពន្លឺដែលចាំងជះពីទីក្រុងធំៗទាំងនោះ។

 

9. កោះPalm នៅឌូបៃ

វាជាកោះសិប្បនិម្មិតធំបំផុតនៅលើពិភពលោក ដែលមានរូបរាងដូចជាដើមដូងប្រេង ឬតាលព្រឹក្ស (Palm)លាតសន្ធឹងលើផ្ទៃ១០០,០០០ម៉ែត្រគូប។ ដូចនេះហើយវាមិនមែនជារឿងចម្លែកទេ ដែលអាចមើលឃើញកោះនេះពីទីលំហនោះ។

 

8. រុក្ខជាតិរីកអណ្តែតក្នុងទឹក (Phytoplankton Blooms)

ប្លង់តុងរីកអណ្តែតក្នុងទឹកជាបាតុភូតមួយកើតមាននៅក្នុងមហាសមុទ្រ​ ដែលក្នុងនោះមានរុក្ខជាតិតូចៗជាច្រើនហៅថា phytoplankton អណ្តែតនៅលើផ្ទៃមហាសមុទ្រ។

 

7. Greenhouse of Almeria អគារកញ្ចក់សម្រាប់ដាំដំណាំ ឬដើមឈើ នៅប្រទេសអេស្ប៉ាញ

Greenhouses of Almeria ជាបេះដូងនៃកសិកម្មរបស់ប្រទេសអេស្ប៉ាញ ដែលលាតសន្ធឹងលើផ្ទៃដី ៦៤,០០០acres ឬប្រហែល២៥,៩០០ហិចតា។

 

6. Pyramid of Giza ពីរ៉ាមីតនៅអេហ្ស៊ីប

 

5. ដែនដីសណ្តរទន្លេGanges

វាជាដែនដីសណ្តរធំបំផុតនៅលើពិភពលោក ដែលអាចមើលឃើញនៅក្នុងឆកនៃBengalក្នុងប្រទេសបង់ក្លាដេស និងប្រទេសឥណ្ឌា ដែលគ្របដណ្តប់លើផ្ទៃ ២២០miles។

 

4. ជ្រលងជ្រោះGrand Canyon

ប្រសិនបើចង់ទស្សនាគ្រប់ទីតាំងនៃជ្រលងជ្រោះដែលមានប្រវែង២៧៧milesនេះ គេប្រហែលជាត្រូវចំណាយពេលជាច្រើនថ្ងៃ ប៉ុន្តែអវកាសយានិកអាចមើលឃើញជ្រលងជ្រោះGrand Canyon ក្នុងរដ្ឋArizona បានទាំងមូល។

 

3. ទន្លេអាម៉ាហ្សូន

ទន្លេអាម៉ាហ្សូនដែលមានប្រវែង៤,០០០miles និងផ្នែកផ្សេងទៀតនៃទន្លេអាចមើលឃើញពីទីលំហ។

2. ថ្មប៉ប្រះទឹកGreat Barrier Reef

ថ្មប៉ប្រះទឹកដែលវែងបំផុតនៅលើផែនដីនេះ មានប្រវែងរហូតដល់ទៅ១,៦០០miles ហើយស្ថិតនៅក្នុងប្រទេសអូស្រ្តាលី។

 

  1. ភ្នំ Himalayas 

ជួរភ្នំHimalayas ជាទីកន្លែងដែលខ្ពស់បំផុតរបស់ផែនដី។ ក្នុងនោះមានភ្នំរាប់រយដែលមានកំពស់ខ្ពស់ជាង៧,២០០ម៉ែត្រ និងភ្នំអេវ៉ឺរេសដែលជាភ្នំខ្ពស់ជាងគេបំផុតលើពិភពលោក។

 

ប្រភព៖ The Mysterious World

Loading...
SHARE