សត្វពស់ថ្លាន់ឬបរទេសគេហៅថា Anaconda គឺសត្វពស់ម្យ៉ាងដែលមនុស្សជាច្រើនបានស្គាល់វាដោយសារតែវាមានរូបរាងនិងទំហំធំជាសត្វពស់នានាហើយវាមានសភាពកាចសហាវដូចជាពពួកសត្វខ្លាឬតោផងដែរ។សត្វពស់ប្រភេទនេះត្រូវបានគេអោយដឹងថាមានរស់នៅក្នុងតំបន់អាងទឹងនៃទន្លេអាម៉ាស្សូនដែលត្រូវបានគេអោយរហ័សនាមថាជាកំពូលឃាតករលាក់មុខឬឃាតករសម្លាប់យ៉ាងសំងាត់នៅក្នុងតំបន់អាងទឹកនៃព្រៃអាម៉ាស្សូននិងមាននៅក្នុងព្រៃភាគខាងត្បូងនៃសហរដ្ឋអាមេរិក។សត្វពស់ថ្លាន់Anaconda នេះគឺជាស្តេចនៃសត្វស៊ីសាច់ជាអាហារដែលវាអាចលេបសត្វក្រពើទាំងរស់បានទៀតផងប៉ុន្តែរឿងរ៉ាវទាំងនេះសុទ្ធសឹងតែមនុស្សជាច្រើនបានដឹងរួចមកហើយក៏ប៉ុន្តែនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីរឿងរ៉ាវដ៏សំខាន់ទាំង១៤ដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹងពីមុន៖

១,សត្វពស់ថ្លាន់Anaconda នេះវាអាចមានទំងន់រហូតដល់ទៅ២៥០គីឡូក្រាមនិងជាស្តេចនៃសត្វស៊ីសាច់ជាអាហារនៃពពួកថនិកសត្វនៅក្នុងព្រៃនៃទន្លេអាម៉ាស្សូន

២,សត្វពស់ថ្លាន់Anacondaគឺជាកំពូលអ្នកប្រមាញ់ដែលពោពេញទៅដោយកំលាំងនៅក្នុងពិភពលោកហើយវាគឺជាសត្វដែលធ្វើការវាយឆ្មក់បានយ៉ាងរហ័សបំផុតគឺ៦ម៉ែត្រក្នុង១វិនាទី

៣,សត្វពស់ថ្លាន់Anacondaនេះគឺជាសត្វមួយប្រភេទដែលគ្មានសំលេងនិងមានសភាពញ័រពេលនៅលើផ្ទៃដី

៤,ហើយចំណុចពិសេសមួយរបស់វានោះគឺវាអាចមើលឃើញអ្វីមួយបាននូវរយៈចំងាយឆ្ងាយនៅពេលដែលសីតុណ្ហាភាពតិចជា១ដឺក្រេ

៥,ជាពិតមួយទៀតគឺសត្វពស់ថ្លាន់anaconda គឺវាធ្វើការរិតចំពោះសត្រូវឬចំណីរបស់វា២ទៅ៣ជុំរហូតដល់ទន់ឆ្អឹងស្លាប់ទើបវាធ្វើការលេបយកតែម្ដង

៦,ហើយសំពាធនៃភាពភ័យខ្លាចនៃសត្វពស់នេះគឺដោយសារតែសសៃរឈាមរបស់វាបានដឹងនាំឈាមទៅកាន់បេះដូងយ៉ាងឆាប់រហ័សបន្ទាប់មកតំណើរនៃឈាមរត់ក៏ត្រូវបានបញ្ឈប់និងមិនអាចហូទៅកាន់ខួរក្បាល់បាននោះទេទោះជាបេះដូងរបស់វានៅលោតក៏ដោយ

៧,សត្វពស់Anacondaញីគឺវាបានបញ្ចេញនូវសរធាតុម្យ៉ាងដែលគេហៅថា Pheromone ដើម្បីទាក់ទាក់សត្វពស់Anacondaឈ្មោលដែលមានរយៈចំងាយជិត៥មែត្រពីគ្នាហើយនៅពេលដែលសារធាតុទាំងនោះបានសាយភាយដល់សត្វពស់ឈ្មោលនោះវានិងមករកសត្វពស់ញីដែលបានសាយភាយសារធាតុទាំងនោះហើយវារស់នៅនិងធ្វើការបង្កាត់ពូជនៅក្រោមទឹក

៨,សត្វពស់Anaconda បានបញ្ចេញនូវទឹកកាមរបស់វានៅខាងក្រោមទឹកហើយប្រូតេអ៊ីននៅក្នុងខ្លួនរបស់វាអាចជាជួយដល់ការបង្កើតទឹកកាមឬមេជីវិតរបស់វានិងជួយពង្រឹងដល់មេជីវិតញីផងដែរនៅពេលវាបានជួបគ្នា

៩,ហើយសត្វពស់ញីនិងធ្វើការឆ្លើយតបជាមួយនិងសត្វពស់ឈ្មោលដែលមកធ្វើការបង្កាត់ពូជជាក្រុមដែលការបង្កាត់ពូជអាចឈានដល់ទៅ៦សប្តាហ៍

១០,ប្រដាប់បន្តពូជរបស់វាមានសភាពបែកខ្នែងដែលមានផ្ទុកមេជីវិតនៅទីនោះផងដែរហើយវាបានប្រើវាដើម្បីដាស់ដល់អារម្មណ៍នៃសត្វពស់ញីដែលជាដៃគូរបស់វាដែលនេះគឺជាអ្វីដែលពិសេសបំផុតនៃធម្មជាតិដែលមានរយៈពេលរាប់លានឆ្នាំមកហើយគឺតាំងពីពពួកសត្វពស់នៅមានជើងមកម្លេះ

១១,ហើយពួកវាអាចអត់ដង្ហើមរហូតដល់១០នាទីឯណោះ

១២,សត្វពស់ថ្លាន់Anacondaគឺត្រូវធ្វើការពោះពរពី៦ទៅ៩ខែនៅក្នុងការផ្តល់កំណើតជាកូនហើយពួកវាអាចបង្ករកំណើតបានកូនចាប់ពី១០ ទៅ៤០ក្បាល់ហើយកូនៗរបស់វាត្រូវរស់ដោយខ្លួនឯងតាំងពីកើតរហូតដល់ស្លាប់

១៣,កុលសម្ព័ន្ធAboriginal នៅក្នុងសហរដ្ឋអាមេរិកបានយកសត្វពស់ថ្លាន់Anacondaនេះជាព្រះរបស់ពួកគេ

១៤,សត្វពស់ថ្លាន់Anaconda អាចហាមាត់របស់វារហូតដល់១៨០ដឺក្រេឬអាចលើសពីនេះទៀតផងដោយវាអាចលេបសត្វជាមមួយក្បាល់បានយ៉ាងងាយនិងមិនបង្ករអោយវាមានការឈឺចាប់អ្វីឡើយ។ហើយវាត្រូវការរយៈពេល២សប្តាហ៍ដើម្បីធ្វើការរំលាយអាហារដែលវាបានលេប។

ប្រភព៖ Amazing

 

Loading...
SHARE