ត្រឹមតែជារូបថតមួយសន្លឹកដែលអ្នកទាំងអស់គ្នាបានឃើញនេះ យើងអាចនិយាយថាវាពិតជាអស្ចារ្យ ដែលមើលទៅដូចជាយើងអាចចាប់ព្រះច័ន្ទបានដូច្នេះដែរ។ទន្ទឹមនឹងរូបភាពមួយសន្លឹកដែលកំពុងល្បីនេះ យើងមកស្គាល់និងដឹងអំពីគម្រោងនៃការថតនេះឡើងមុននឹងទទួលបានលទ្ធផល។Full Moon Serviceជាឈ្មោះរបស់រូបភាពដែលមានតែមួយសន្លឹកលើលោកនេះ បានផលិតឡើងដោយវិចិត្រករនិងអ្នកថតរូបអាជីពលោក Erik Johansson។

ត្រឹមតែរូបមួយសន្លឹកដែលយើងបានឃើញនិងប្រើពេលមើលយ៉ាងយូរត្រឹម២នាទីនេះ អ្នកថតរូបខាងលើចំណាយពេលរហូតដល់ទៅ៨ខែដើម្បីរៀបចំគម្រោងនិងផលិតវាឡើង។ចង់ដឹងថាគាត់រៀបចំបែបណាខ្លះមុននឹងទទួលបានរូបមួយនេះឡើង អាចទស្សនាទាំងអស់គ្នា(សម្រាប់អ្នកដែលចូលចិត្តថតរូបអ្នកទាំងអស់គ្នាអាចរៀនតិចនិកខ្លះៗចេញពីវីដេអូនេះ ដើម្បីអភិវឌ្ឈន៍ស្នាដៃរបស់យើងបានផងដែរ):

ប្រភព៖ Twistedsifter

Loading...
SHARE