ស្របពេលស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែឡើងកម្តៅនោះ ចិនក៏ចាប់ផ្តើម​ចល័តកងកម្លាំងទ័ពជើងទឹករបស់ខ្លួនជាហូរហែរ។ នាពេលថ្មីៗនេះចិនក៏បានបញ្ចេញនាវាមុជទឹករបស់ខ្លួនឈ្មោះថា Kilo-class 877EKM ដែលផលិតនៅប្រទេសរុស្ស៊ី ដើម្បីចូលរួមប្រតិបត្តិក្នុងដែនទឹកដែលកំពុងមានជម្លោះ។ នាវាមុជទឹក Kilo-class 877EKM មានទម្ងន់បណ្តែតលើទឹក 2,300តោន និង 3,950តោនពេលពន្លិតទៅក្នុងទឹក, អាចលិចទៅក្នុងទឹកជម្រៅ​អតិបរមា300ម៉ែត្រ, បំលាស់ទីលើផ្ទៃទឹកក្នុងល្បឿន18គ.ម/ម៉ោង និងក្រោមផ្ទៃទឹក 31គ.ម/ម៉ោង, អាចស្ថិតនៅក្នុងសមុទ្រ៤៥ថ្ងៃ, ផ្ទុកនាវិកបាន៥២នាក់, អាចផ្ទុកប្រព័ន្ធមីស៊ីលបាញ់ទៅលើអាកាស មីស៊ីលប្រឆាំងនាវា និងមីស៊ីលគ្រូសសម្រាប់បាញ់ទៅលើដីគោក, ផ្ទុកគ្រាប់បំផ្ទុះនាវាបាន១៨គ្រាប់ និងគ្រាប់មីនក្នុងទឹក២៤គ្រាប់៕

ប្រភព ៖ ECNS