កាលពីប៉ុន្មានឆ្នាំមុន ការថតរូបសន្លឹកមានលក្ខណៈពេញនិយមដោយសារតែពេលនោះមិនទាន់មានកាមេរ៉ាគ្រប់ដៃដូចពេលនេះនៅឡើយ។ប៉ុន្តែពេលនេះម្នាក់ៗមានស្មានហ្វូនដែលអាចផ្ដិតយករូបភាព រក្សាទុកព្រមទាំងចែករំលែកលើបណ្ដាញសង្គមជាដើម។ទោះជាយ៉ាងនេះក្ដីសម្រាប់អ្នកប្រាថ្នាចង់ថតរូបសន្លឹកតូចៗសម្រាប់ចងក្រងទុកក្នុងសៀវភៅអនុស្សាវរីយ៍អាចនឹងពេញចិត្តជាមួយឧបករណ៍តូចមួយនេះ។

Pryntកូនប្រអប់តូចសម្រាប់ភ្ជាប់នៅផ្នែកខាងក្រោមរបស់iPhoneប្រែក្លាយiPhoneពីកាមេរ៉ាទូរស័ព្ទទៅជាម៉ាស៊ីនថតរូបដ៏តូចច្រឡឹង។ចំពោះតម្លៃកូនម៉ាស៊ីនPryntវាមានតម្លៃ១៥០ដុល្លារសម្រាប់ជំនាន់ទី២ និង១២០ដុល្លារសម្រាប់ជំនាន់ទី១។វាអាចផ្ទុកកូនសន្លឹកក្រដាសបាន១០ មានន័យថាបើយើងផ្តិតវាអស់១០ហើយយើងត្រូវបន្ថែមវាទៀត។

ទស្សនាវីដេអូ៖

សម្រាប់អ្នកចាប់អារម្មណ៍ចង់ជាវវាដើម្បីទុកដាក់តាមខ្លួនពេលធ្វើដំណើរ អាចចូលទៅកាន់វេបសាយផ្លូវការរបស់Pryntបាន ហើយអ្នកក៏អាចកុំម៉្មង់onlineបានផងដែរ៖ Prynt

ប្រភព៖⁣ Businessinsider

Loading...
SHARE