អ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយពីបញ្ហាការឡើងកំដៅផែនដី បញ្ហាផ្លាស់ប្ដូរអាកាសធាតុ ហើយគ្រប់យ៉ាងកើតឡើងដោយសារតែការបំផ្លាញបរិស្ថាន តាមរយៈការចោលសម្រាម ការបង្ហុយផ្សែងពុល និង ការកាប់បំផ្លាញព្រៃឈើជាដើម ។ ដោយសារតែហេតុនេះ តំបន់ទេសចរណ៍មួយចំនួនអាចប្រឈមនឹងការរលាយបាត់ពីផែនក្នុងពេលឆាប់ៗខាងមុន អាចនិយាយបានថាគឺរលាយបាត់មុនពេលដែលអ្នករាល់គ្នាស្លាប់ទៅទៀត។

កោះ Easter Island, ប្រទេស​ឈី​លី

ស្ថានភាពបរិស្ថាននៅលើកោះ Easter កាន់តែយ៉ាបយឺនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែចំនួនអ្នកទេសចរណ៍កាន់តែច្រើន ហើយការចោលសំរាមពាសវាលពាសកាលកាន់ខ្លាំងឡើងៗ។ ដោយហេតុនេះហើយអ្នកជំនាញបានប៉ានស្មានថា Ester Island ប្រឈមនិងការបាត់បងពីផែនដី ហើយបដិមាក្បាលមនុស្សយក្សនឹងចាប់ផ្ដើមពុកផុយ។

បច្ចុប្បន្ន
ឆាប់ៗខាងមុខ

ភ្នំភ្លើង Kilimanjaro, ប្រទេស​តង់ហ្សានី

ភ្នំ Kilimanjaro ចំណុចខ្ពស់បំផុតនៅទ្វីបអាហ្រ្វិក, វាត្រូវបានគ្របដណ្តប់ទៅដោយព្រិល។ ទោះជាយ៉ាងណាក៏ដោយ, ក្នុង រយៈពេល 100 ឆ្នាំចុងក្រោយនេះ, ព្រិលបានចាប់ផ្តើមរលាយយ៉ាងឆាប់រហ័សនិងទឹកភ្លៀងដែលមិនអាចទូទាត់សងសម្រាប់ដំណើរការនេះ។ អ្នកវិទ្យាសាស្ដ្រព្យាករណ៍ថាព្រិលនេះនឹងរលាយបាត់អស់រលីងពីភ្នំត្រឹមឆ្នាំ 2033 និងភ្នំភ្លើងនេះនឹងបាត់បង់រូបរាងបច្ចុប្បន្នរបស់ខ្លួនទាំងស្រុង។

កោះ Culebra , ដែនដី Puerto Rico

កោះមួយនេះធ្លាប់ត្រូវបានគេប្រើប្រាស់ដើម្បីឲ្យកងទ័ពអាមេរិកវឹកហាត់ការទម្លាក់គ្រាប់បែក ដែលសកម្មភាពនោះបានប៉ះពាល់ដល់រុក្ខជាតិនិងសត្វជាច្រើនដែលស្ថិតនៅលើកោះនោះ ។ ក្រោយមកនៅឆ្នាំ 1975 ក៏មានការបំផ្ទុះគ្រាប់បែកឥតឈប់រហូតធ្វើឲ្យ ខូចខាតកាន់តែច្រើន ហើយប្រព័ន្ធអេកូឡូស៊ីនៅទីនោះមិនមានស្ថិតស្ថេរនោះទេ។ ឥឡូវនេះប្រព័ន្ធអេកូឡូស៊ីនៃស្ទើរតែជិតផុតពូជ។

ព្រៃ Madagascar

ដើមឈើស្ថិតនៅក្នុងព្រៃម៉ាដាហ្គាស្ការទាំងអស់អាចនឹងត្រូវគេកាប់អស់រលីងនៅឆ្នាំ 2025 ប្រសិនបើគ្មានការហាមឃាត់ និង ជួយសង្គ្រោះ។ ហើយសត្វជាច្រើនប្រភេទដែលរស់នៅក្នុងព្រៃដ៏មួយនេះក៏អាចប្រឈមនឹងការផុតពូជផងដែរ។

មហាកំពែងប្រទេស ចិន

មហាកំពែងដ៏ធំមួយនេះត្រូវបានភ្ញៀវទេសចររាប់លាននាក់ទៅលេងជារៀងរាល់ឆ្នាំហើយភ្ញៀវទេសចរណ៍ជាច្រើនបានលួចយកដុំថ្មម្នាក់មួយដ៉ំឬពីរដ៉ំពីមហាកំពែងនោះដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។ ជាងនេះទៅទៀតប្រជាជនក្នុងតំបន់មួយចំនួនក៏បានលួចយកដ៉ំថ្មទៅលក់ផងដែរ ។ ក្រៅពីនោះកត្តាសំណឹកដោយសារព្យុះនិងភ្លៀងក៏ចូលរួមចំណែកក្នុងការបំផ្លាញមហាកំពែងនេះផងដែរ។

Bagan, ប្រទេស មីយ៉ានម៉ា

Bagan គឺជាកន្លែងដែលប្រមូលផ្ដ៉ំដោយចេតតីជាង ២០០០ រួមជាមួយនឹងវត្តអារាមផងដែរ វាត្រូវបានកសាងឡើងនៅក្នុងកំឡុងសតវត្សទី 11 និងទី 12 ។ នៅឆ្នាំ 1995 រហូតដល់ឆ្នាំ 2008 គេក៏ចាប់ផ្ដើមស្ដាសំណងទាំងនោះឲ្យើល្អប្រសើរឡើងិវញ ប៉ុន្តែបន្ទាប់មកភ្ញៀវទេសចរបានសម្រុកចូលមកទស្សនារាប់ពាន់នាក់ជារៀងរាលថ្ងៃ។ អ្នកទេសចរណ៍មួយចំនួនបានឡើងទៅកាន់វត្តដើម្បីអាចបានឃើញនូវទិដ្ឋភាពដ៏ស្រស់ស្អាត ដោយហេតុនេះហើយសំណងទាំងនោះចាប់ផ្ដើមរងការសិករិចរិល និង បាក់បែកបន្តិចម្ដងៗ។

 

ប្រភព ៖ brightside.me

SHARE