ស្ថិតក្នុងអាណត្តិប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី សៃ អ៊ីនវេន ដែលឡើងកាន់ដំណែងកាលពីដើមឆ្នាំ២០១៦ បានបង្ហាញគោលជំហររបស់កោះតៃវ៉ាន់ក្នុងការដើរចេញពី​នយោបាយ “ចិនតែមួយ” ហើយប្រធានាធិបតីស្ត្រីរូបនេះ​ចង់ជំរុញឲ្យមានការទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់កោះមួយនេះ។ ជំហានដំបូងរបស់លោកស្រី គឺបានទូរស័ព្ទទៅកាន់សេតវិមានប្រធានាធិបតីអាម៉េរិកដើម្បីសុំការគាំទ្រ ដែលកត្តានេះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងក្តៅស្លឹកត្រជៀកជាខ្លាំង ហើយចិនក៏បានធ្វើការព្រមានដល់មេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ ថា នឹង “សងសឹង” បើអាម៉េរិកចូលរូមទាត់ចោលនយោបាយ “ចិនតែមួយ” ប៉ុន្តៃស្ថានការណ៍ស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីអាម៉េរិកព្រលែងដៃពីកោះតៃវ៉ាន់មកចរចាជាមួយចិនឡើងវិញ ដើម្បីត្រូវការការចូលរួមពីលោក ស៊ី ជីនភីងប្រធានាធិបតីចិនដើម្បីចូលរួមកៀបសង្កត់កូរ៉េខាងជើងក្នុងវិបត្តិនុយក្លេអ៊ែរដ៏រ៉ាំរៃ។

ប្រធានាធិបតីកោះតៃវ៉ាន់ (កណ្តាល) ក្នុងពិធីដាក់ដំណើរការនាវាមុជទឹក Duch-made Sea Tiger នៅមូលដ្ឋាទ័ពជើងទឹក Kaosiung
យមយុទ្ធបាញ់គ្រាប់ពិតរបស់កងកាំភ្លើងធំកោះតៃវ៉ាន់ ដែលធ្វើឡើងក្នុងខែឧសភានេះ

ពួកទាហានប្រញាប់ប្រញាលបំពាក់គ្រាប់រ៉ុក្កែតលើឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Apache

Image result for fast attack missile boats
កងនាវាប្រយុទ្ធរហ័សក្នុងសមយុទ្ធយោធានៅកំពង់ផែ Kaosiung
ព្យុហយាត្រាកងរថក្រោះ
Image result for Missile
ទាហានតៃវ៉ាន់បំពាក់គ្រាប់មីស៊ីលបាញ់ពីដីទៅអាកាស ដើម្បីត្រៀមធ្វើសមយុទ្ធ

Image result for Taiwan

សកម្មភាពចល័តទ័ពរបស់កងរថពាសដែកនៅតាមបណ្តោយឆ្នេរ

ប្រភព ៖ Getty Image