ផ្ទាំងថ្មក្នុងអំឡុងពេល​Permianអាយុកាលពី២៩៩ទៅ២៥១លានឆ្នាំមុន ត្រូវបានរកឃើញនៅ New Mexico ដែលនៅលើផ្ទាំងថ្មនេះមានបន្សល់ទុកនូវដានជើងមនុស្សដែលមានអាយុកាលជិត២៩៩លានឆ្នាំ។ ប៉ុន្តែក្នុងពេលរាប់រយលានឆ្នាំមុននោះ មិនមានមនុស្សនៅលើផែនដីនោះទេបើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវកន្លងមក។ ឧបមាថានេះជាដានជើងមនុស្សពិត នោះមានន័យថាមានជីវិតមនុស្សនៅលើផែនដីតាំងពីរាប់លានឆ្នាំមុន។

យ៉ាងណាមិញ បច្ចុប្បន្នមានត្រឹមតែទ្រឹស្តីដែលគាំទ្រដោយការរកឃើញដែលមានលក្ខណៈចម្រូងចម្រាស ដូចជាទ្រឹស្តី ‘Zapata Print’ ឬ ‘Zapata track’ ដែលរកឃើញនៅNew Mexicoនេះជាដើម។ បញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងដានជើងនេះគឺថា អាយុកាលនៃផ្ទាំងថ្មដែលមានបន្សល់ដានជើងមនុស្សនេះគឺក្នុងអំឡុុងពេល Permian ពី២៩៩ទៅ២៥១លានឆ្នាំមុន ដែលជាពេលមុនមានបក្សី និងដាយណូស័រទៅទៀត ហើយអំឡុងពេលនេះត្រូវបានបញ្ចប់ដោយហេតុការណ៍ផុតពូជនៃជីវិតនៅលើផែនដីដ៏ធំ ដែលក្នុងនោះ៩០%នៃប្រភេទជីវិតក្នុងទឹក និង៧០%នៃប្រភេទជីវិតលើគោកបានស្លាប់។

យ៉ាងណាមិញចំពោះដានជើងនេះ មានការយល់ឃើញពីរខុសគ្នា មួយក្រុមគាំទ្រចំពោះការលើកឡើងពីអាយុកាលនៃដានជើងនេះ ហើយមួយក្រុមទៀតលើកថាវាមិនមែនជាដានជើងពិតនោះទេ បើពីនិត្យមើលលើលក្ខណៈនៃដានជើងនោះ។

ប្រភព៖ Ancient Code

Loading...
SHARE