ចង់ដឹង ដឹងជានិច្ចអំពីបញ្ហា​សម្រស់​ដែល​លោកអ្នកតែងជួបប្រទះ ហើយ​យើង​រីករាយនឹង​បង្ហាញ​លោកអ្នកអំពីគន្លឹះ​សំខាន់​ដើម្បី​កែខៃ​បញ្ហា​ទាំងអស់នោះ។ ថ្ងៃនេះ​យើង​សូមលើកយកបញ្ហា​ស្បែក​មក​ ណែនាំ​លោកអ្នក។

ពិតណាស់ នៅពេលស្បែកត្រូវប្រឈមនឹងកម្តៅ និងកាំរស្មីយូវីពីពន្លឺថ្ងៃ ភាពស្រស់ថ្លា​នឹងថម​ថយ​ចុះ ប៉ុន្តែអ្នកអាចស្តារសភាពស្បែកឲ្យស្រស់ថ្លាឡើងវិញបាន។

• បន្ទាប់ពីដើរ​ហាល​ថ្ងៃ ហាលខ្យល់ កុំភ្លេចពិសាតែបៃតង១កែវ៖ ព្រោះក្នុងតែបៃតងមានសារធាតុ ប្រឆាំងរ៉ាឌីកាលសេរី ដែលជួយមិនឲ្យកើតស្នាមអុជៗខ្មៅ និងការពារកាំរស្មីអ៊ុលត្រាវីអូឡេត៍ មិន ឲ្យចូលទៅប្រមូលផ្តុំក្រោមស្បែករហូតក្លាយជាមហារីកស្បែក។ បើមិនចូលចិត្តក្តៅៗ អាចប្តូរមកផឹក ដាក់ទឹកកក ឬការ៉េមរសជាតិតែបៃតង ក៏ទទួលបានប្រយោជន៍មិនចាញ់គ្នាដែរ។

• បរិភោគអាហារដែលមានប្រយោជន៍ចំពោះស្បែក ៖ ជាពិសេសអាហារដែលមានវីតាមីន A B C E និង បេតា ខារ៉ូទីន ដូចជា ត្រសក់ ប៉េងប៉ោះ ប្រទាលកន្ទុយក្រពើ។ បើហាលថ្ងៃក្តៅខ្លាំង រយៈ ពេលយូរគួបរិភោគអាហារខាងលើនេះមិនតិចជាងពាក់កណ្តាលនៃអាហារមួយពេល នោះវានឹងជួយ ផ្តល់ភាពស្រស់ថ្លាដល់ស្បែកបានរហ័សទាន់ចិត្ត។

• ប្រើយ៉ាអួបំពោកមុខ៖ ក្នុងយ៉ាអួ ឬក្រែមទឹកដោះគោជូរ (Yogurt) មានសារធាតុអាហារដែល ជួយឲ្យស្បែកដែលទន់ខ្សោយ ត្រឡប់មករឹងមាំ ហើយបើហាលថ្ងៃរហូតរបកមុខ ត្រូវលាបយ៉ាអួ រាល់ថ្ងៃរហូតស្បែកឈប់ប្រហាយក្តៅ រួមទើបកម្ចាត់ស្នាមអុជៗខ្មៅ ដោយការបំពោក​សារធាតុ​អាហារ ដែលមានអាស៊ីដវីតាមីន C ដូចជាក្រូច ក្រូចឆ្មារ អម្ពិលទុំ ម្នាស់ ដើម្បីជួយជំរុញ​ការផ្លាស់​កោសិកាស្បែកទាញយកភាពស្រស់ថ្លាមកវិញ។

• បន្ទាប់ពីហាលថ្ងៃក្តៅខ្លាំង គួរលាបឡេ៖ ដើម្បីបន្ថែមជាតិទឹកចិញ្ចឹមស្បែក ទើបជួយជំរុញ ឲ្យរាងកាយបង្កើតកោសិកាថ្មីៗ មកជំនួសកោសិកាចាស់ៗ។

• បរិភោគអាហារដែលមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីឲ្យបានច្រើន៖ ដែលមានដូចជា វីតាមីន A C E រ៉ែស័ង្កសី តែបៃតង សារធាតុចម្រាញ់ទីគ្រាប់ទំពាំងបាយជូរជាដើម។ ដូច្នេះអ្នកគួរ បរិភោគល្ពៅ ល្ហុង គ្រំសមុទ្រ អង្ករសំរូប ទឹកដោះគោ សណ្តែកសំបករឹង ត្រីសាលម៉ន…៕

ដោយ៖ NEA
ប្រភព៖ Skincancer

Loading...