ច្បាស់​ណាស់​ការ​ប្រឡង​គឺ​ជា​រឿង​ដ៏​តាន​តឹង​មួយ​សម្រាប់​សិស្ស​គ្រប់​គ្នា​ជា​ពិសេស​គឺ​ជា​អ្នក​ដែល​រៀន​មិន​សូវ​ពូកែ​នេះ​តែ​ម្ដង​ បើ​អ្នក​ដែល​ពូកែ​មិន​សូវ​ចោទ​ជា​បញ្ហា​ទេ​ ដោយ​ឡែក​ខណៈ​ដែល​ដឹង​ថា​ការ​ប្រឡង​ជិត​មក​ដល់​សិស្ស​មួយ​ចំនួន​តែង​តែ​បង្ហាញ​សកម្មភាព​ខុស​ពី​ប្រក្រតី​មួយ​ចំនួន​ដែល​មើល​ហើយ​ពិត​ជា​ដឹង​យ៉ាង​ច្បាស់​ថា​ពួក​គេ​ទទួល​សម្ពាធ​ប៉ុណ្ណា​សម្រាប់​ការ​ប្រឡង​ ជាក់​ស្ដែង​ដូចជា​រូបភាព​ខាង​ក្រោម​នេះ​បាន​រៀប​រាប់​ពីសកម្ម​ភាព​មុន​ប្រឡង​ អំឡុង​ពេល​ប្រឡង​ និង​ក្រោយ​ពេល​ប្រឡង​ ៖

អ្វី​ដែល​អ្នក​គិត​ខណៈ​ដែល​ត្រៀម​ខ្លួនមើល​មេរៀន​មុន​​ពេល​ប្រឡង​ ប៉ុន្តែ​អ្វីៗ​ក្លាយ​ជា​យ៉ាប់​នៅ​ពេល​ដែល​មេរៀន​ត្រូវ​ត្រៀម​ច្រើន​ពេក​

គេ​គេង​អស់​ហើយ​នៅ​ឡើយ​អ្នក​ប្រឡង​ដែល​កំពុង​តែ​ភ័យ​

ទន្ទេញ​ហើយ​ទន្ទេញ​ទៀត​គឺទៅ​មុខ​មិន​រួច​សោះ​

នៅ​ពេល​ការ​ប្រឡង​កាន់​ជិត​មក​ដល់​ តែ​មាន​អារម្មណ៍​ថា​ខ្លួន​ដូចជា​មិន​ចេះ​អ្វី​សោះ​

គ្រប់​ចំណុច​សុទ្ធ​តែ​សំខាន់​មិន​អាច​រំលង​បាន​ទេ​

អោយ​និយាយ​រឿង​ប្រឡង​គឺ​ថា​…

មុន​ប្រឡង​៥​នាទី​ មើល​ទៅ​ក្រែង​សំណាង​ចំ​

ខណៈ​ពេល​ប្រឡង​

ចាប់​ផ្ដើម​ដំបូង​មាន​អារម្មណ៍​ថា​អត់​ចេះ​អ្វី​សោះ​ទាក់​ទង​វិញ្ញាសារ​ តែនៅ​ចុង​ម៉ោង​គឺ​ថា​សរសេរ​អត់​ទាន់​ទេ​

បើ​ថា​គិត​លេខ​វិញ​គឺ​ម្ដង​ហើយ​ម្ដង​ទៀត​ ទោះ​ជា​លេខ​ងាយ​ស្រួល​គិត​ក៏​ដោយ​

នៅ​ពេល​ដែល​ឃើញ​មាន​គេ​យក​វិញ្ញាសារ​ទៅ​អោយ​គ្រូ​លឿន​ពេក​ ខណៈ​ខ្លួន​ទើប​តែ​ធ្វើ​បាន​ពាក់​កណ្ដាល​ប៉ុណ្ណោះ​

ខំ​រៀន​ណាស់​តែ​ដល់​ពេល​ប្រឡង​នឹក​អត់ឃើញ​សោះ​

ក្រោយ​ពេល​ប្រឡង​មុខ​វិជ្ជា​ចុង​ក្រោយ​បញ្ចប់​គឺ​ថា​…

រឿង​ពិត​នៅ​ពេល​ដឹង​ថា​ខ្លួន​ត្រូវ​ប្រឡង​សង​តែ​មាន​មិត្ត​ភ័ក្ដ​កំដរ​ខ្លួន

Loading...
SHARE