នរណាៗក៏មិនចង់បានរូបរាងធាតុនោះដែរ ពីព្រោះតែវាអាក្រក់មើល ហើយជាពិសេសមនុស្សធាត់សុខភាពមិនសូវល្អនោះទេ ដូច្នេះហើយមនុស្សជាច្រើនបានព្យាយាមធ្វើការសម្រកទំងន់ដោយការហាត់ប្រាណនិងវិធីសាស្ត្រផ្សេងៗ។

ក្នុងស្មារតីលើកទឹកចិត្ត ក៏ដូចជាជំរុញទឹកចិត្តបុគ្គលិកឲ្យថែរក្សាសុខភាព និង គេចចេញឲ្យឆ្ងាយពីភាពធាត់ជ្រុល​ ក្រុមហ៊ុនមួយដែលមានស្នាក់ការនៅក្នុងទីក្រុង Xi’An ប្រទេសចិនបានង្កើតនូវកម្មវិធីលើកទឹកចិត្តមួយដល់បុគ្គលិកណាដែលបានសម្រក់ទំងន់ ដោយក្រុមហ៊ុននឹងបានផ្ដល់ប្រាក់លើកទឹកចិត្តចំនួន ២០ ដុល្លារសម្រាប់ការស្រក ១ គីឡូក្រាម។

ក្រោយការដាក់ចេញនូវកម្មវិធីនេះបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុននោះបានទទួលប្រាក់លើកទឹកចិត្តរហូតដល់ទៅ ៤០០ ដុល្លារក្រោយស្រក់ទំងន់អស់ ២០ គីឡូ ។ បុគ្គលិករូបនោះបាននិយាយថា ពីមុនរូបគេធ្លាប់តែចូលចិត្តទទួលទានសាច់ក្នុងបរិមាណដ៏ច្រើន ប៉ុន្តែបច្ចុប្បន្នគេបានបរិភោគបន្លែ និង ផ្សិត ច្រើនជាងសាច់ ដោយសារតែកម្មវិធីមួយនេះ ៕

ប្រភព ៖ Viral4real

Loading...
SHARE