កាលពីពេលថ្មីៗនេះក្មេងប្រុសដែលជាសិស្សសាលាវិទ្យាល័យម្នាក់ត្រូវបានមហាជនរិះគន់ និងជេរឥតសំចៃមាត់ក្រោយវីដេអូដែលបង្ហាញពីសកម្មភាពដូចជាសត្វរបស់គេត្រូវបានគេបង្ហោះនិងចែករំលែក។

យោងទៅតាមវីដេអូនោះបានបង្ហាញថា សកម្មភាពនោះស្ថិតនៅក្នុងហាងមួយកន្លែង នៅខណៈពេលដែលក្មេងប្រុសនោះកំពុងតែឈរកាន់ទូរសព្ទដៃរបស់គេលេងហ្គេម ម្ដាយរបស់គេក៏បានយកអ្វីម្យ៉ាងដាក់លើអេក្រង់ទូរសព្ទរបស់គេ ដែលធ្វើឲ្យការលេងហ្គេមរបស់គេត្រូវបានរំខាន ។ គ្រាន់តែបែបនេះសោះកូនតិរច្ឆានរូបនេះក៏បានយកដៃវាយក្បាលម្ដាយរបស់ខ្លួនមួយដៃហើយមួយដៃទៀតយ៉ាងញាប់។ ឃើញដូចនេះអ្នកលក់ក្នុងហាងនោះក៏បានចេញមកឃាត់។

មហាជនទូទៅបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ក្មេងប្រុសរូបនោះ ពួកគេបាននិយាយថា បើទោះបីជាម្ដាយរបស់គេបានធ្វើរឿងអ្វីក៏ដោយ គេក៏មិនគួរយកដៃទៅវាយក្បាលម្ដាយរបស់ខ្លួនបែបនេះ ហើយនេះគ្រាន់តែរឿងលេងហ្គេមសោះ ពិតជាកូនអកតញ្ញូមែន៕

ទស្សនាវីដេអូ ៖

Loading...
SHARE