ជាញឹកញាប់ចង់ដឹងតែងតែបង្ហាញអំពីគុណសម្បត្តិក៏ដូចជាគន្លឹះក្នុងការសិក្សាភាសាបរទេសដោយសារតែវាផ្តល់គុណតម្លៃអោយយើងច្រើនជាងគុណវិបត្តិ។អ្នកទាំងអស់គ្នាអាចនឹងធ្លាប់បានអានអត្ថបទដែលនិយាយពីគន្លឹះសិក្សាភាសាអង់គ្លេសទាំងការនិយាយ ស្តាប់ឬវេបសាយល្អៗដែលយើងធ្លាប់ចែករំលែក។ប៉ុន្តែថ្ងៃនេះវិញយើងនឹងបង្វែរចំណាប់អារម្មណ៍ពីភាសាអង់គ្លេសទៅជាភាសាផ្សេងទៀតវិញ ដែលវាងាយស្រួលរៀន ងាយចង់ចាំនិងឆាប់យកប្រើការបាន។ខាងក្រោមនេះជាភាសាបរទេសទាំង៧ដែលងាយស្រួលសិក្សារជាងគេ សម្រាប់អ្នកមានបំណងចង់ចេះនិយាយច្រើនភាសាដែលណែនាំដោយអ្នកសិក្សាជាច្រើន៖

1. Spanish៖ ភាសាអេស៉្បាញត្រូវបានគេចាត់ទុកថាជាភាសាដែលងាយរៀនជាងគេនៅលើលោក ដោយសារតែវាប្រើការអានប្រកបដូចគ្នាទៅនឹងភាសាអង់គ្លេសដែរ។ដូច្នេះសម្រាប់អ្នកចង់ចេះវាគឺងាយស្រួលណាស់។

2. Italian ៖ភាសាអ៊ីតាលីស្ថិតក្នុងចំណាត់ថ្នាក់លេខ២បន្ទាប់ពីអេស្ប៉ាញ ដូច្នេះយើងសុទ្ធតែអាចសាកល្បងបាន។

3. French៖ ភាសាបារាំងជាភាសាទី៣ដែលងាយស្រួលរៀន ប៉ុន្តែនិយាយទៅវាមិនជាស្រួលណាស់ណាទេតាមបទពិសោធន៍កន្លងមក ដោយសារតែវាងាយភ្លេចជាងភាសាអង់គ្លេស។

4. Portuguese៖ ភាសាព័រទុយហ្គាល់ជាភាសាទី៤ដែលអាចអោយយើងសិក្សាបានឆាប់ចេះ ប៉ុន្តែវាស្ថិតក្នុងកម្រិតមធ្យមដែរ មិនមែនកម្រិតងាយស្រួលរៀននោះទេ។

5. German៖ អាល្លីម៉ង់ ពិបាកនិយាយបន្តិចប៉ុន្តែបើអ្នករៀនចង់ចេះអាន សរសេរអីវាមិនជាពិបាកណាស់ណាទេបើយើងដាក់ចិត្តរៀនវា។

6.Hindi៖ ភាសាឥណ្ឌា ពិសេសសម្រាប់អ្នកចូលចិត្តមើលរឿងភាគឥណ្ឌាសាករៀនវាទៅក្រែងលោស្រួលមើលរឿងតាមយូធូប។

7. Mandarine៖ ចិនកុកងឺ ឃើញថាសាលាបង្រៀនភាសាចិននៅស្រុកយើងក៏សម្បូរចំណែកទីផ្សារការងារនិយាយភាសាចិនក៏មានច្រើននៅប្រទេសយើង។បើដូច្នេះចេះវាមិនអត់ប្រយោជន៍ទេ។

ប្រភព៖ Rypeapp

Loading...
SHARE