កង់ជាមធ្យោបាយធ្វើដំណើរដ៏ល្អបំផុតមួយ ព្រោះថាវាមានភាពងាយស្រួល និងមានតម្លៃថោក។ ក្រៅពីនេះវាជួយកាត់បន្ថយការបំពុលបរិយាកាស ដែលខុសពីមធ្យោបាយធ្វើដំណើរផ្សេងទៀត។ ដូចនេះហើយសព្វថ្ងៃនេះ កង់ត្រូវបានផលិតឡើងជាច្រើននៅក្នុងទីផ្សារ ដោយមានការរចនាម៉ូតខុសៗគ្នា។ ជាមួយគ្នានេះដែរ កង់ត្រូវបានបែងចែកជាប្រភេទផ្សេងគ្នាដូចជាកង់សម្រាប់ជិះឡើងភ្នំ កង់ជិះលើផ្លូវធម្មតា និងកង់សម្រាប់ជំនាន់ក្មេងជាដើម ហើយខាងក្រោមនេះជាម៉ាកកង់ដែលពេញនិយមបំផុតក្នុងពិភពលោកនៅឆ្នាំ២០១៧៖

10. ម៉ាក KONA នៅអាមេរិកខាងជើង និងមានកំណើតនៅឆ្នាំ1988

9. ម៉ាក MERIDA របស់ក្រុមហ៊ុន JA Company នៅតៃវ៉ាន់ និងមានកំណើតតាំងពីឆ្នាំ1972

8. ម៉ាក SCOTT របស់ក្រុមហ៊ុនស្វីស

7. ម៉ាក SPECIALIZED មានតាំងពីឆ្នាំ1974

6. ម៉ាក CANNONDALE​ នៅប្រទេសកាណាដា និងមានកំណើតតាំងពីឆ្នាំ1971

5. ម៉ាក TREK មានកំណើតនៅអាមេរិកខាងជើងតាំងពីឆ្នាំ1976

4. ម៉ាក SANTA CRUZ មានកំណើតនៅឆ្នាំ1993

3. ម៉ាក MARIN មានក្រុមហ៊ុននៅរដ្ឋCalifornia និងមានកំណើតតាំងពីឆ្នាំ1985

2. ម៉ាក GT មានកំណើតនៅឆ្នាំ1979 និងជាម៉ាកដ៏ពេញនិយមនៅអាមេរិក

  1. ម៉ាក GIANT មានកំណើតនៅឆ្នាំ1972 និងមានក្រុមហ៊ុននៅតៃវ៉ាន់ ដែលជាក្រុមហ៊ុនធំមួយមានហាងលក់រាយចំនួន12000 ក្នុងជាង50ប្រទេស

ប្រភព៖ World’s Top Most

 

Loading...
SHARE