រ៉ូប​គឺ​ជា​ប្រភេទ​សម្លៀក​បំពាក់​ដែល​ពេញ​និយម​សម្រាប់​នារី​សម័យ​ថ្មី​ក្នុង​ការ​ស្លៀក​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ អាពាហ៍ពិពាហ៍​ ឡើង​ផ្ទះ​ ឬ​កម្មវិធី​សប្បាយៗ​ផ្សេង​ទៀត​ ។ រ៉ូប​ជា​ប្រភេទ​សម្លៀក​បំពាក់​មួយ​ដែល​បាន​បង្ហាញ​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​នារី​គឺ​ប្រៀប​ដូចជា​ព្រះ​នាង​អញ្ចឹង​ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ដែរ​យើង​ខ្ញុំ​នឹង​បង្ហាញ​នូវ​រ៉ូប​ចំនួន​១០​ដែល​ស្ថិត​ក្នុង​បញ្ជី​ថ្លៃ​បំផុត​ ដែល​ពេល​ឃើញ​ហើយ​នារីៗ​ប្រហែល​លួច​គិត​ថា ​បើ​បាន​ស្លៀក​វា​បាន​ម្ដង​តើ​អារម្មណ៍​យ៉ាង​ម៉េច​ទៅ​ ?

10. Princess Diana dress – $125,000

រ៉ូប​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ជាង​ដ៏​ចំណាន​មួយ​រូប​គឺ​លោក​ Catherine Walker  ដែល​រ៉ូបនេះ​​រចនា​ឡើង​​សម្រាប់​ម្ចាស់​ក្សត្រី​ Diana ។ យ៉ាង​ណារ៉ូប​​ដែល​ស្រស់​ស្អាត​ធ្វើ​ពី​សូត្រ​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​ម្ចាស់​ក្សត្រី​ស្លៀក​វាតែ​​២​ដង​ប៉ុណ្ណោះ គឺ​នៅ​ក្នុង​កម្មវិធី​ល្ខោន​អូប៉េរ៉ា ឆ្នាំ​១៩៨៩​ និង មហោស្រព​ភាព​យន្ត​ឆ្នាំ​ ១៩៩៧​ ។ តាម​ការ​ប៉ាន់​ប្រមាណ​រ៉ូប​នេះ​មាន​តម្លៃ​ប្រមាណ​ជា​ 125,000 ដុល្លារ ។

9. Swarovski “Dirndl Dress” – $127,000

រ៉ូប​ពណ៌​ក្រហម​មួយ​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ទីក្រុង​ Munich ឆ្នាំ​២០០៦​ ដោយ​វា​រចនា​ទៅ​តាម​ម៉ូត​មជ្ឈឹមសម័យ​ ( ស.វ ទី​៥​ដល់​១៥​ ) រួម​នឹង​ការ​បន្ថែម​នូវ​  Swarovski crystals ដែល​ធ្វើ​អោយវា​មាន​តម្លៃ​ប្រមាណ​ជា​​ 127,000 ដុល្លារ ។

8. Golden evening dress – $245,000

រ៉ូប​ស្រស់​ស្អាត​មួយ​នេះ​វា​​មាន​ទម្ងន់​ប្រមាណ​ជា​១.១គីឡូក្រាម​មួយ​នេះ​  ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​សរសៃ​នៃ​មាស​ ដែល​តម្លៃ​របស់​វា​គឺ​ 245,000ដុល្លារ​​ ។

7. Gold coin dress by Ginza Tanaka – $267,948

រ៉ូប​នេះ​ត្រូវ​បាន​ច្នៃ​ម៉ូត​ឡើង​ដោយ​អ្នក​រចនា​ជនជាតិ​ជប៉ុន ដោយ​ប្រើ​ប្រាក់​កាក់​មាស​អូស្ត្រាលី​អស់​ចំនួន​១៥០០០​​កាក់ ដែល​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ប្រមាណ​ជា​១០​គីឡូក្រាម​ ។ ហើយ​រ៉ូប​មួយ​នេះ​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ក្នុង​ឆ្នាំ​២០០៧ ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ជាមួយ​តម្លៃ​ ​ ​267,948 ដុល្លារ ។

6. Marilyn Monroe’s “Happy Birthday” dress – $1.3 Million

រ៉ូប​នេះ​ត្រូវ​បាន​ច្នៃ​ម៉ូដ​ឡើង​ក្នុង​ឆ្នាំ​១៩៦១​ ដោយ​អ្នក​ច្នៃ​ម៉ូដ​សញ្ជាតិ​អាមេរិក​គឺ​លោក​ Jean-Louis Berthaulto ដោយ​គាត់​ច្នៃ​សម្រាប់​ឲ្យ​តារា​សម្ដែង​មួយ​រូប​គឺ​ Marilyn Monroe ស្លៀក​វា​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ខួប​កំណើត​របស់​លោក​ប្រធានាធិបតី​  John F. Kennedy ។ រ៉ូប​នេះបាន​តុប​តែង​ជាមួយ​អង្កាំ​ដែល​មាន​ពន្លឺ​ចាំង​ផ្លេកៗ​ប្រៀប​បាន​នឹង​ពេជ្រ​ ដែល​ធ្វើ​ឲ្យ​តម្លៃ​វា​គឺ​ 1.3លាន​ដុល្លារឯណោះ​ ។

5. Maria Grachvogel’s precious dress – $1.8 Million

រ៉ូប​នេះ​ត្រូវ​គេ​រចនា​ឡើង​ពី​សូត្រ​និង​អះ​អាង​ថា​ដាំ​ពេជ្រ​ចំនួន​ជាង​២០០០​គ្រាប់​ វាត្រូវ​បា​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ំបង្ហាញ​ម៉ូដ​ Maria Grachvogel យោង​តាម​ការ​ប៉ាន់​ប្រមាណ​តម្លៃ​របស់​វា​គឺ​ 1.8 លាន​ដុល្លារ​ ។

4. Black diamond dress – $5.5 Million

រ៉ូប​នេះ​រចនា​ឡើង​ដោយ​អ្នក​ស្រី​ Debbie Wingham ដែល​ជា​អ្នក​រចនា​ម៉ូដ​ជន​ជាតិ​អង់គ្លេស​ គាត់​បាន​បង្ហាញ​រ៉ូប​ដែល​មាន​ដាំ​ពេជ្រ​ពណ៌ស​និង​ខ្មៅ​ចំនួន​​១០០០​គ្រាប់​នេះ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Kiev’s fashion show តម្លៃ​នៃ​រ៉ូប​នេះ​គឺ​ 5.5 លាន​ដុល្លារ​ ។

3. Diamond dress – $9 Million

រ៉ូប​ដែល​មាន​ពន្លឺ​ចែង​ចាំង​មួយ​នេះ​ ត្រូវ​បាន​តុប​តែង​ដោយ​ភ្ជាប់​ជាមួយ​ពេជ្រ​ជាង​៣០០០​គ្រាប់​ ដែល​ធ្វើ​ឲ្យ​តម្លៃ​វា​កើន​ដល់​៩​លាន​ដុល្លារ​ គួរ​បញ្ជាក់​វា​ត្រូវ​បាន​ពាក់​ដោយ​តារា​ចម្រៀង​ Samantha Mumbai ក្នុង​ការ​ចូល​រួម​សម្ភោធ​រឿង​ Spider Man ក្នុង​ឆ្នាំ​២០០៤​ ។

2. Debbie Wingham’s “Abaya” dress – $17.6 Million

រ៉ូប​នេះ​មាន​តម្លៃ​រហូត​ដល់​ 17.6 លាន​ដុល្លារ​ ដោយ​វា​បាន​រចនា​ឡើង​ជាមួយ​គ្រាប់​ពេជ្រ​ប្រមាណ​ជា​២០០០​គ្រាប់​ដែល​មាន​ទាំង​ស ខ្មៅ​ និង​ ពេជ្រ​ពណ៌​ក្រហម​ដែល​កម្រ​ទៀត​ផង​ ។

1. Nightingale of Kuala Lumpur – $30 Million

រ៉ូប​មួយ​នេះ​ស្ថិត​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​ហើយ​គឺ​៣០​លាន​ដុល្លារ​ វា​រចនា​ឡើង​ដោយ​លោក​ Faiyzali Abdullah ដែល​បាន​ភ្ជាប់​រ៉ូប​នេះ​ជាមួយ​ពេជ្រ​ប្រមាណ​ជា​៧០​ការ៉ាត់​ រួម​ជាមួយ​នឹង​ Swarovski crystals ចំនួន​៧៥១​ទៀត​ ហើយ​រ៉ូប​នេះ​ធ្វើ​ឡើង​ពី​សូត្រ​រួម​ផ្សំ​និង​  taffeta, satin, chiffo ។ រ៉ូប​ដ៏​មាន​តម្លៃ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ STYLO Fashion Grand Prix KL” ក្នុង​ឆ្នាំ​ 2009 ។

Loading...
SHARE