ធ្វើជាមនុស្សប្រុសគួរតែក្លាហានទទួលស្គាល់ការពិត ហើយដឹងថាគួរតែធ្វើរបៀបណាពេលគេបដិសេធ មិនគួរធ្វើដូចបុរសរូបនេះនោះទេ ។

បើយោងតាមប្រភពព័ត៌មាន ក៏ដូចជាវីដេអូដែលថតជាប់សកម្មភាព បានបង្ហាញថា នារីម្នាក់ត្រូវបានបុរសម្នាក់ប្រើប្រាស់អំពើហិង្សា និង វាយចំកណ្ដាលមុខ នៅក្នុងអាហារដ្ឋានមួយកន្លែងនៅលើកោះសាមុយប្រទេសថៃ។

ប្រភពដដែលបានឲ្យដឹងថា មូលហេុតដែលបណ្ដាលឲ្យមានអំពើហិង្សាបែបនេះគឺបណ្ដាលមកពីជនដៃដល់ខឹងនឹងនារីរងគ្រោះមិនព្រមឲ្យលេខទូរសព្ទពេលគេទៅស៉ំ ។ បើក្រឡេកទៅមើលវីដេអូ យើងសង្កេតឃើញថា ជនដៃដល់ដំបូងឡើយបានបានចូលទៅក្នុងកន្លែងកើតហេតុនោះជាមួយនឹងមិត្តភក្ដិ បន្ទាប់ប្រហែលជាបានឃើញនារីស្រស់ស្អាតស៊ិចស៊ីម្នាក់ខ្លួនក៏ចាប់អារម្មណ៍ និងបានព្យាយាមដើរទៅញ៉ែ និង ស៉ំលេខទូរសព្ទ ។

ខុសពីការស្មានរបស់ខ្លួននារីរងគ្រោះប្រហែលជាមិនចាប់អារម្មណ៍លើរូបគេ ហើយបានបដិសេធមិនព្រមឲ្យលេខទូរសព្ទរបស់ខ្លួន ទើបធ្វើឲ្យបុរសជាជនដៃដល់នោះផ្ទុះកំហឹង អាចប្រហែលជាអាម៉ាស នឹងមិត្តភក្ដិផងទើបផ្ទុះជាអំពើហិង្សា ទាត់តុនារីរងគ្រោះ គប់របស់របរដាក់ នាង នឹងតាមវាយនាង រហូតដល់ត្រូវមួយដៃកណ្ដាលមុខទៀតផង។

ក្នុងអំពើហិង្សានោះមិត្តភក្ដិនារីរងគ្រោះ និងមិត្តភក្ដិរបស់ជនល្មើសក៏ព្យាយាមឃាត់ផងដែរ ប៉ុន្តែរូបគេនៅតែមិនស្ដាប់ ហើយនៅតែបន្តតាមវាយនារីរងគ្រោះ។ ក្រោយកើតហេតុនារីរងគ្រោះនារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ដែលឈានរហូតការចាប់ឃាត់ខ្លួន ដោយមានវីដេអូនៃកាមេរ៉ាសុវត្ថិភាពជាភស្ដុតាង៕

ទស្សនាវីដេអូ ៖

Loading...
SHARE