គ្រប់រូបភាពទាំងប៉ុន្មានគឺត្រូវបានបញ្ចប់ការថតត្រឹមតែរយៈពេលមួយម៉ោងប៉ុណ្ណោះ,ប៉ុន្តែត្រូវការចំណាយពេលប្រហែលជា២០ម៉ោងនៅក្នុងការរៀបចំខ្លួនដូចជាការតុបតែងខ្លួនអោយសមទៅនិងសត្វព្រៃទាំងនោះ ។ ហើយគោលបំណងដែលនាងធ្វើបែបនេះគឺមកពីនាងស្គាល់ច្បាស់ពីតម្លៃដ៏មហាសាលនៃធម្មជាតិរវាងមនុស្សនិងសត្វព្រៃ។

នាងបានលើកឡើងបន្ថែមទៀតថានាងពិតជាស្រលាញ់សត្វព្រៃខ្លាំងណាស់ហើយនៅពេលខ្លះមនុស្សក៏មិនខុសពីពួកគេដែរមនុស្សមានគ្រួសារ មានកូន ពួកសត្វទាំងនោះក៏ដូចគ្នាដែរ។ហើយនាងចង់បង្ហាញបន្ថែមទៀតពីភាពតែមួយរវាងសត្វនិងមនុស្សដោយនាងបានយកកែវភ្នែករបស់ពួកវាមកធៀបនិងភ្នែករបស់មនុស្សហើយរូបភាពដំបូងរបស់នាងគឺនាងបានយកសត្វទន្សាយមកធ្វើការថតមុនគេនិងបន្ទាប់មកមានសត្វជាច្រើនទៀត។

គោលបំណងធំបំផុតរបស់នាងគឺជាចង់ស្វែងយល់ពីអត្តសញ្ញាណនៃមនុស្ស និងចង់ដឹងថាអ្វីដែលជាអ្នកបង្កើតមនុស្ស,ហើយអ្វីដែលជាទំនាក់ទំនងរវាងសត្វនិងមនុស្ស​​។  សម្រស់ដ៏ស្រស់ស្អាតនៃធម្មជាតិនិងសត្វព្រៃទាំងអស់នោះគឺជាជីវិតដ៏ស្រស់បំព្រងរបស់ពួកវា។ដូចនេះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

1

2

3

4

5

6

7

8

9

10

11

វីដេអូក្នុងការថតរបស់នាង៖

ប្រភព៖ Amazing , floraborsi.com

Loading...
SHARE