ជា​ធម្មតា​សម្រាប់​គ្រឿង​ប្រើ​ប្រាស់​មួយ​ចំនួន​ជា​ពិសេស​គឺ​ម្ហូបអាហារ​ដែល​វេច​ខ្ចប់​តែង​តែ​មាន​ការ​បញ្ជាក់​កាល​បរិច្ឆេទ​ផុត​កំណត់​ច្បាស់​ដើម្បី​កុំ​អោយ​អ្នក​ប្រើ​ប្រាស់​ខូច​សុខភាព​ដោយ​សារ​តែ​របស់​ទាំង​នោះ​ខូច​គុណភាព​ ។

តែ​យ៉ាង​ណា​មិញ​ក្រឡេក​មក​មើល​លើ​វត្ថ​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​នៅ​ក្នុង​ផ្ទះ​វិញ​គឺ​ពុំ​មាន​កាល​បរិច្ឆេទ​អ្វី​នោះ​ទេ​ហើយ​ជា​ទូទៅ​អ្នក​គ្រប់​គ្នា​តែង​តែ​ប្រើ​ប្រាស់​វា​រហូត​ដល់​អស់​លទ្ធភាព​ឬ​ចាស់​ខ្លាំង​ទើប​បោះ​វា​ចោល​ ដូចនេះ​ហើយ​ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​រយៈ​ពេល​សម​ស្រប​ដែល​គ្រប់​គ្នា​គួរ​កំណត់​ក្នុង​ការ​ប្រើ​ប្រាស់​របស់​មួយ​ចំនួន​ក្នុង​ផ្ទះ​ដើម្បី​ជៀស​វាង​បញ្ហា​ផ្សេងៗ​ ។

ខ្នើយ​កើយ​

របស់​មួយ​នេះ​វា​ចាំ​បាច់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ហើយ​ជា​ធម្មតា​គ្រប់​គ្នា​គ្រាន់​តែ​យក​ស្រោម​ខ្នើយ​ចាស់​ទៅ​បោក​ឬ​ក៏​ផ្លាស់​ប្ដូរ​ស្រោម​ខ្នើយ​ថ្មី​ប៉ុណ្ណោះ​ដោយ​កម្រ​នឹង​ផ្លាស់​ប្ដូរ​ខ្នើយ​ថ្មី​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែយើង​ខ្ញុំ​សូម​ផ្ដល់​យោបល់​អោយ​ប្ដូរ​វា​ចេញ​ក្រោយ​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ ហេតុ​ផល​នោះ​គឺ​ក្រោយ​ការ​ប្រើ​យូរ​វា​ក៏​ទទួល​នូវ​ជាតិ​ធូលី​ដី​យ៉ាង​ច្រើន​ ហើយ​មិន​តែ​ប៉ុណ្ណោះ​វា​ខូច​ទ្រង់​ទ្រាយ​ដើម​ដែល​បណ្ដាលបាត់​បង់​ភាព​ទន់​បើ​បន្ត​ប្រើ​វា​នឹង​ធ្វើ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​ចុក​រោយ​កញ្ចឹងក​របស់​អ្នក​មិន​ខាន​ ។

កន្សែង​ពោះ​គោ​

កន្សែង​សើម​គឺ​កន្លែង​ដែល​បាក់​តេរី​ចូល​ចិត្ត​លូត​លាស់​ខ្លាំង​ណាស់​ ដូចនេះ​រយៈ​ពេល​១​ទៅ​២​ឆ្នាំ​គួរ​តែ​ប្ដូរ​វា​ចេញ​ទៅ​ ព្រោះ​ការ​បោក​គក់​មិន​អាច​បំបាត់​បាក់​តេរី​បាន​ទាំង​ស្រុង​ទេ​ ហើយ​វា​ក៏​ចាស់​គួរ​សម​ហើយ​ដែរ​ ។

ច្រាស​ដុស​ធ្មេញ​

រយៈ​ពេល​៣​ខែ​គឺ​គួរ​តែ​ប្ដូរ​វា​ចេញ​ហើយ​ព្រោះ​សរសៃ​នៃ​ច្រាស់​ចាប់​ផ្ដើម​បាត់​បង់​ភាព​ទន់​របស់​វា​ហើយ​ ។

ក្រាស់​សិត​សក់​

ក្រោយ​ពេល​១​ឆ្នាំ​អ្នក​គួរ​តែ​ប្ដូរ​ក្រាស​សិត​សក់​របស់​អ្នក​ចេញ​ទៅ​ព្រោះ​វា​ចាប់​ផ្ដើម​ប្រែ​ប្រួល​ចន្លោះ​នៃ​ធ្មេញ​របស់​វា​ហើយ​ដូចនេះ​វា​មិន​អាច​ប្រើ​ប្រាស់​បាន​ល្អ​ទៀត​ឡើយ​ ហើយ​ជា​ទូ​ទៅ​អ្នក​គួរ​ឧស្សាហ៍​សម្អាតវា​​ក្នុង​អំឡុង​ពេល​២​សប្ដាហ៍​ឬ​មួយ​ខែ​ផង​ដើម្បី​កម្ចាត់​បាក់​តេរី​ដែល​មាន​នៅ​លើ​វា​ ។

Power Strip ( ព្រីភ្លើង​ ឬ រ៉ូឡូ )

ជា​រឿយៗ​យើង​តែ​ដោត​ចូល​នឹង​ដក​ចេញ​ឧបករណ៍​ផ្សេង​ៗដូចជា​ឌុយឆ្នាំងបាយ ទួរទស្សន៍ ឬ​ឆ្នាំងសាក​ទូរសព្ទ​ទៅ​លើ​វា​ ដូចនេះ​របស់​នេះ​វា​ទទួល​រង​នូវ​សំណឹក​នឹង​បម្រែ​បម្រួល​អេឡិច​ត្រុង​ផង​ដែរ​ កត្តា​នេះ​ហើយ​ដែល​អ្នក​គួរ​ប្ដូរ​វា​ចេញ​ក្រោយ​ប្រើ​ប្រាស់​១​ទៅ​២​ឆ្នាំ​ ដើម្បី​ជៀស​វាង​ហានិភ័យ ។

ស្បែក​ជើង​

ក្រោយ​ការ​ប្រើ​ប្រាស់​វា​ក្នុង​ចម្ងាយ​៤០០​ទៅ​៥០០​គីឡូម៉ែត​ ឬ​ក៏​មួយ​ឆ្នាំ​អ្នក​គួរ​តែ​ប្ដូរ​វា​ចេញ​ព្រោះ​ទ្រនាប់​នៃ​ស្បែក​ជើង​នេះ​ចាប់​ផ្ដើម​ខូច​ហើយ​ ដូចនេះ​បើ​អ្នក​បន្ត​ប្រើ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​នៅ​សន្លាក់​ឆ្អឹង​មិន​ខាន​ ។

brightside

Loading...
SHARE