វាជារឿងចៃដន្យមួយដែលបានផ្លាស់ប្ដូរជីវិតរបស់សាស្ត្រាចារ្យវ័យ  ៦៣ ឆ្នាំម្នាក់ ពីជីវិតបែបសមញ្ញាក្លាយជា និមិត្តរូបរបស់មនុស្សជាច្រើន។

លោកស្រី Lyn Slater  គឺជាសាស្ត្រាចារ្យវ័យ ៦៣ ឆ្នាំមួយរូបនៃសកមវិទ្យាល័យ Fordham នៅថ្ងៃមួយគាត់បានចេញទៅជួបជាមួយនឹងមិត្តភក្ដិម្នាក់ក៏ដូចជាទទួលទានអាហារថ្ងៃត្រង់នៅភោជ្ជនីយដ្ឋានមួយកន្លែងនៅជិតនឹង មជ្ឈមណ្ឌល Lincoln ចំពេលដែលនៅមជ្ឈមណ្ឌលនោះកំពុងតែប្រារព្ធធ្វើកម្មវិធីបង្ហាញម៉ូតមួយ។

កំពុងតែទទួលទានអាហារ ក៏ដូចជាជជែកគ្នាលេងជាមួយមិត្តភក្ដិ ស្រាប់តែមានអ្នកការសែតបរទេសជាច្រើនរូបបានចោមរោមគាត់ និង ថតរូប ដោយយល់ច្រឡំថាគាត់គឺជាតារាម៉ូដែលមួយរូបដែលមកចូលរួមកម្មវិធីបង្ហាញម៉ូតនៅក្នុងមជ្ឈមណ្ឌល LincoIn។ក្រោយមកការយល់ច្រឡំក៏ត្រូវបានបកស្រាយ ប៉ុន្តែរឿងរ៉ាវទាំងនោះក៏បានល្បីសុះសាយទៅដល់អ្នករៀបចំការបង្ហាញម៉ូត រហូតដល់លោកស្រី Lyn Slater ត្រូវបានគេអញ្ចើញឲ្យក្លាយទៅជាតារាម៉ូដែលវ័យចំណាស់។

ខាងក្រោមនេះគឺជារូបថតខ្លះរបស់គាត់ ៖

ប្រភព ៖ Boredpanda

Loading...
SHARE