កាល​ពីមុន​​ដើម្បី​ឆ្លង​ទន្លេបាន​យើង​ត្រូវ​ការប្រើ​ទូក ទូកដរ ឬសាឡាង​ជា​ដើម ដែល​មធ្យោបាយ​ទាំង​នោះ​សុទ្ធ​តែ​អាច​មាន​បញ្ហា​ដោយ​ការ​លិចលង់​ជា​ដើមជា​ពិសេស​នៅ​កន្លែង​ដែល​ត្រូវ​ឆ្លង​ក្នុង​ចម្ងាយ​ឆ្ងាយ​​ ហើយ​វា​ក៏​ខាត​ពេល​វេលា​ផង​ដែឬរ​អំឡុង​ពេល​ដែល​រង់​ចាំ​ តែ​យ៉ាង​ណា​បច្ចុប្បន្ន​កន្លែង​ទាំង​នោះ​​មួយ​ចំនួន​ត្រូវ​បាន​ជំនួស​ដោយ​ស្ពាន​រួច​ទៅ​ហើយ​ដែល​វា​បាន​កាត់​បន្ថយ​ហានិភ័យ​ ម្យ៉ាងទៀតវាក៏ជួយសម្រួលដល់ការធ្វើដំណើររបស់យើងអោយកាន់តែលឿនជាងមុនផងដែរ។ដូច្នេះថ្ងៃនេះចង់ដឹងនឹងបង្ហាញអំពីស្ពានដែលវែងជាគេទាំង១០នៅស្រុកខ្មែរ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់វាអស់ឬនៅ?

10. ស្ពានព្រែកសំរោង៖ ប្រវែង៨៥៥ម៉ែត្រឆ្លងទន្លេបាសាក់ ស្ថិតក្នុងខេត្តកណ្ដាល

9. ស្ពានកោះពស់៖ ប្រវែង៩០០ម៉ែត្រក្នុងខេត្តព្រះសីហនុ

8. ស្ពានព្រែកក្តាម៖ ប្រវែង ៩៨១ម៉ែត្រឆ្លងទន្លេសាប

៧.ស្ពានព្រែកព្នៅ៖ ប្រវែង៩៩៦ម៉ែត្រឆ្លងទន្លេសាប

៦.ស្ពានសេកុង៖ ប្រវែង១០៥៧ម៉ែត្រ

៥. ស្ពានព្រែតាមាក់៖ ប្រវែង ១០៦០ម៉ែត្រ

៤.ស្ពានគីហ្សូណា៖ ប្រវែង ១៥០០ម៉ែត្រ

៣. ស្ពានស្ទឹងត្រែង៖ ប្រវែង ១៧៣១ម៉ែត្រ

២.ស្ពានកោះកុង៖ ប្រវែង ១៩០០ម៉ែត្រ

១.ស្ពានអ្នកលឿង៖ ប្រវែង ២២១៥ ម៉ែត្រ

Loading...
SHARE