ចង់ដឹងថាខ្លួនរបស់អ្នកឆ្លាតនិងមានការអង្កេតខ្ពស់កំរិតណាដែរទេ? តោះសាកល្បងដោះស្រាយរឿក្តីខាងក្រោមនេះទាំងអស់គ្នា។ បើអ្នកអាចដោះស្រាយវាបានចាត់ទុកថាជាមនុស្សឆ្លាត។

កាលពីថ្ងៃមួយនារដូវក្តៅមានប៉ូលីស​សង្កេតការម្នាក់បានទៅលំហែកាយលេងនៅឯច្រាំងទន្លេ។ រំពេចនោះគាត់ក៏បានលឺសំលេងស្ត្រីម្នាក់ស្រែកយំ។ ដោយឃើញដូចនេះគាត់ក៏បានសួរទៅកាន់ស្រ្តីម្នាក់នោះថា”តើមានរឿងអ្វីកើតឡើងចំពោះអ្នកបានជាអ្នកស្រែកយំដូចច្នេះ? សូមប្រាប់ខ្ញុំពីដំណើររឿងគ្រប់បែបយ៉ាងដើម្បីខ្ញុំជួយដោះស្រាយឲ្យ។” នារីរងគ្រោះក៏បានយំអណ្ដើតអណ្តករ៉ាយរ៉ាប់ប្រាប់ទៅអ្នកស៊ីបអង្កេតថា” ខ្ញុំមកទីនេះជារៀងរាល់ថ្ងៃ។ ថ្ងៃនេះខ្ញុំបានដោះខ្សែដៃរបស់ខ្ញុំទុកនៅលើសៀវភៅខណះពេលដែលខ្ញុំកំពុងតែដេកហាលថ្ងៃគាប់ជួនអីខ្ញុំក៏ជ្រុលដេកលក់បាត់ទៅ។ នៅពេលដែលខ្ញុំក្រោកឡើងខ្សែដៃរបស់ខ្ញុំមិនដឹងជាមាននរណាលួចបាត់។”

អ្នកស៊ើបអង្កេតក៏ចាប់ផ្តើមគិតនិងធ្វើការពិនិត្យយ៉ាងប្រយ័ត្នអំពីរឿងក្តីមួយនេះ។ គាត់សង្កេតឃើញថាមិនមានដានជើងមនុស្សដើរចូលនៅក្បែរកន្លែងនារីរងគ្រោះកំពុងអង្គុយនោះទេហើយនៅផ្នែកម្ខាងទៀតរបស់នាងក៏គ្មានមនុស្សនៅក្បែរនោះដែរ។ មានអ្នកដំណើរទាំងនោះកំពុងឈរជុំគ្នាចោមរោមមើលអ្នកស៊ើបអង្កេតធ្វើការ។ អ្នកសើុបអង្កេតគិតថាប្រាកដជាមានអ្នកដំណើរណាម្នាក់លួចយកខ្សែដៃនេះទៅជាក់ជាមិនខាន។ អ្នកស៊ើបអង្កេតក៏សំលឹងមើលអ្នកដំណើរទាំងនោះហើយគាត់ក៏អាចដឹងភ្លាមថានរណាជាអ្នកលួចខ្សែដៃ។

ដោយយើងតាមរឿងក្តីដែលបានរៀបរាប់ខាងលើជាមួយនិងរូបភាពខាង​ក្រោមនេះតើអ្នកអាចរកឃើញអ្នកដែលលួចខ្សែដៃបានដែឬទេ?

ចម្លើយ

បុរសដែលកាន់ដងសន្ទូចជាអ្នកលួចព្រោះថាមានតែគាត់ទេដែលអាចលួចខ្សែដៃដោយមិនបានបន្សល់ដានជើងនៅលើដីខ្សាច់។

Loading...
SHARE